Connect with us

សេដ្ឋកិច្ច

ថៃ​គ្រោង​ចេញ​ច្បាប់​ ​ដើម្បី​ប្រមូល​​ពន្ធ​អប្បបរមា​​ក្នុង​អត្រា​ជា​សកល​ ពី​​ក្រុម​ហ៊ុន​ពហុជាតិ​

បានផុស

នៅ

​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​​ថៃ​ លោក​ Julapun Amornvivat ​បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រសួង​​​កំពុង​ត្រៀម​​ច្បាប់​ស្ដី​ពី​ការ​​ប្រមូល​ពន្ធអប្បបរមា​​ក្នុង​អត្រា​សកល​​ពី​​គ្រប់​ក្រុម​​ហ៊ុន​ពហុ​ជាតិ​​ ដើម្បី​ដាក់​ឱ្យគណៈ​រដ្ឋ​មន្ត្រី​អនុម័ត​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ខាង​មុខ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក​ Julapun ​​បា​ន​​បន្ថែម​​​ថា​ នៅ​ពេល​ដែល​អនុម័ត​រួច​ ច្បាប់​នេះ​​​នឹង​​ជួយ​​​នាយកដ្ឋាន​​ចំណូលថៃ​ ​ ​ប្រមូល​ប្រាក់​​បាន​​រហូត​​ដល់​ ២០ ប៊ីលាន​បាត​បន្ថែម​ ពី​ក្រុម​ហ៊ុន​ពហុជាតិ​​ជា​រៀង​រាល់​ឆ្នាំ​។  ​លោក​​បាន​គូស​បញ្ជាក់​ថា​​ ​​ថៃ​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​ ស្រប​តាម​កិច្ច​ព្រម​ព្រៀង​របស់​ប្រទេស​​ជាមួយ​អង្គការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ (OECD)។ ​

​បើ​តាម​លោក​អនុរដ្ឋ​ម​ន្រ្តី​ដដែល​ ​​​​បញ្ហា​​ពន្ធ​​សកល​ត្រូវ​បាន​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ឧសភា​ ហើយ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ការ​វិនិយោគ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ អំពី​ការ​ពន្យារ​ពេល​ក្នុង​​ការ​អនុម័តច្បាប់នេះ​។

លោក​​បន្ត​ថា​ ​​ច្បាប់​ដដែល​អាច​នឹង​ត្រូវ​អនុវត្ត​ចូល​ជា​ធរមាន​នៅ​ឆ្នាំ​ ២០២៥ ដូច​បាន​ព្រម​ព្រៀង​គ្នា​ដំបូង​ ខណៈ​​ការ​អនុម័ត​ និង​វិសោធនកម្ម​ច្បាប់​ពាក់​ព័ន្ធ​​ផ្សេង​ៗ​ គួរ​តែ​បញ្ចប់​នៅ​ចុង​ឆ្នាំ​នេះ​។​

គួរ​គូស​បញ្ជាក់​ថា​ អង្គការ​ OECD ​បាន​ផ្តួច​ផ្តើម​គំនិត​នៃការ​យក​​ពន្ធ​អប្បបរមា​ជា​សកល​ ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ពហុជាតិ​ ពី​ការ​ផ្លាស់​ទី​ទៅ​ប្រទេស​ដែល​យក​ពន្ធ​ទាប​។ ​​OECD ​តម្រូវ​ឱ្យ​ប្រទេស​សមាជិក​ទាំង​អស់​ កំណត់​អត្រា​ពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​ជា​អប្បបរមា​ ១៥​ ភាគរយ​ ដើម្បី​កុំ​ឱ្យ​​ប្រទេស​ផ្សេង​ទៀត​យក​​ពន្ធ​ទាប​ក្នុង​គោល​បំណង​ទាក់​ទាញ​ការ​វិនិយោគ​។​ ប្រសិន​បើ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ណា​មួយ​ បង់​ពន្ធ​តិច​ជាង​ ១៥ ភាគរយ​​ក្នុង​ប្រទេស​​ណា​មួយ​ នោះ​​​​ប្រទេស​ដែល​​​មាន​ក្រុមហ៊ុន​មេ​តាំង​ទី​ អាច​ប្រមូល​ពន្ធលើស​​ពី​នោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម