ព័ត៌មានជាតិ
អាកាសយានដ្ឋានបាត់ដំបង ក្លាយជាកន្លែងលំហែនាពេលល្ងាច
ក្នុងទីធ្លាអាកាសយាន្តដ្ឋានបាត់ដំបងបច្ចុប្បន្ន បានក្លាយជាកន្លែងដែលប្រជាពលរដ្ឋចាប់អារម្មណ៍ទៅលេងកម្សាន្តយ៉ាងកកកុញពិសេសនៅពេលល្ងាច ដើម្បីស្រូបខ្យល់អាកាស ជួបជុំញុំាអាហារ និងលេងកីឡាជាដើម។

ខេត្តបាត់ដំបង ជាខេត្តមួយក្នុងចំណោមបណ្តាខេត្តនានាដែលល្បីល្បាញទីតាំងទេសចណ៍ មានទាំងទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍កែច្នៃ ដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ទៅលេងកម្សាន្តក្នុងមួយឆ្នាំៗ។ ដោយឡែក នាពេលនេះទីធ្លានៅក្នុងបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង កំពុងក្លាយជាកន្លែងទេសចរណ៍មួយទៀតសម្រាប់ពលរដ្ឋក្នុងខេត្ត ព្រោះនៅពេលល្ងាចតែងតែមានពលរដ្ឋនាំគ្នាទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។
ពលរដ្ឋដែលទៅដើរកម្សាន្តភាគច្រើនជាលក្ខណៈគ្រួសារ ខ្លះនាំកូនចៅ សាច់ញាតិ ទៅក្រាលកន្ទេល អង្គុយលេងញ៉ាំអាហារ ដោយអង្គុយឃ្លាតៗពីគ្នា ដោយសារ ទីតាំងនេះមានទីធ្លាធំទូលាយ និង ខ្លះលេងកីឡា ដើរ រត់ និង ជិះកង់ជាដើម។

អាកាសយានដ្ឋានបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥ ខណៈដែលរបបខ្មែរក្រហមកាន់កាប់អំណាច។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូតមកដល់បច្ចុប្បន្ន៕




-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


