ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ ៖ កម្ពុជា មានទីភ្នាក់ងារជ្រើសរើសឯកជននាំពលករទៅធ្វើការនៅក្រៅប្រទេស ១៣៦ ក្រុមហ៊ុន
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ មិថុនា នេះថា បច្ចុប្បន្នមានទីភ្នាក់ងារជ្រើសរើសឯកជនចំនួន ១៣៦ ក្រុមហ៊ុន បានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះកំពុងដំណើរការមាន ១១៥ ក្រុមហ៊ុន។

លោក កត្តា អ៊ន បានបន្តថា ក្រុមហ៊ុនចំនួន ១១៥ ជ្រើសរើសពលករទៅធ្វើការនៅតាមបណ្តាប្រទេសជាដៃគូដែលរាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយលើការបញ្ជូន និងទទួលពលករស្របច្បាប់មានដូចជាប្រទេសជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី តំបន់សេដ្ឋកិច្ចពិសេសហុងកុង សិង្ហបុរី និងអារ៉ាប៊ីសាអូឌីត។ ចំណែកសាធារណរដ្ឋកូរ៉េខាងត្បូងជ្រើសរើសតាមរយៈរាជរដ្ឋាភិបាលមិនមែនតាមទីភ្នាក់ងារជ្រើសរើសឯកជនទេ។
លោក កត្តា អ៊ន បានបន្តទៀតថា បច្ចុប្បន្នកម្ពុជាមានពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណជាង ១ លាន ៣ សែននាក់ ដោយក្នុង ១ ឆ្នាំៗ បានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជិត ៣ ពាន់លានដុល្លារ ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ។

ថ្មីៗ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អនុសាសន៍កំណែទម្រង់មុតស្រួច ៥ ចំណុច ស្តីពីពលករទេសន្តរប្រវេសន៍ ដើម្បីបង្ហាញពីតម្លាភាព និងប្រសិទ្ធភាពក្នុងការធានាប្រយោជន៍ជាអតិបរមាជូនទេសន្តរប្រវេសករ។ ក្នុងនោះរួមមានទី ១.ការលុបអាជ្ញាបណ្ណទីភ្នាក់ងារឯកជនដែលមិនមានសកម្មភាព។ ទី ២.មិនអនុញ្ញាតឱ្យទីភ្នាក់ងារឯកជនមានសិទ្ធិបញ្ជូនពលករដោយគ្មានដៃគូនៅប្រទេសទទួលជាដាច់ខាត។ ទី ៣.ក្រសួង នឹងវាយតម្លៃក្រុមហ៊ុនទីភ្នាក់ងារជាប្រចាំឆ្នាំ ដោយក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ ១ នឹងទទួលបានការលើកទឹកចិត្ត ដោយឡែកក្រុមហ៊ុនដែលជាប់ចំណាត់មិនល្អ (លេខ ៣) នឹងត្រូវផ្សព្វផ្សាយឱ្យមហាជនបានដឹង។ ទី ៤.ការដាក់ឱ្យដំណើរការប្រព័ន្ធតាមដានព័ត៌មាន (Tracking System) ដើម្បីឱ្យពលករទាំងអស់អាចតាមដានឯកសារបានដោយខ្លួនឯង ព្រោះពលករម្នាក់ មានលេខកូដមួយ និង QR Code មួយ ហើយក៏នឹងដឹងអំពីព័ត៌មាន នៃក្រុមហ៊ុនបញ្ជូនខ្លួនផងដែរ និង ទី ៥.ក្រសួងបានសម្រួលជាមួយធនាគារដើម្បីឱ្យពលករទទួលបានកម្ចីក្នុងអត្រាការប្រាក់មិនលើសពី ១០% ក្នុងមួយឆ្នាំ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


