ព័ត៌មានជាតិ
ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យឃុន សឿគ្រុប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ា
លោកសឿ សុវណ្ណ ស្ថាបនិកនិងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ ឃុនសឿរៀលធី និងឃុនសឿគ្រុប ខូអិលធីឌី ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាហើយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

លោកឧកញ៉ាសឿ សុវណ្ណ ត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា គឺជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះម្នាក់ ដោយលោកមានក្រុមហ៊ុនជាច្រើននៅក្នុងដៃ ដូចជាក្រុមហ៊ុនអចលនទ្រព្យឃុនសឿរៀលធី ដែលរកស៊ីលើគម្រោងឡូតិ៍និងផ្ទះល្វែង។ ឃុនសឿគ្រុប ខូអិលធីឌី និងក្រុមហ៊ុនសាងសង់យូនីប៊ីលខនស្ត្រាក់សិន ដែលទទួលម៉ៅការសាងសង់នូវគម្រោងអគារគ្រប់ប្រភេទ។ ក្រៅពីក្រុមហ៊ុនទាំង២នេះ តាមប្រភពដដែលបានទម្លាយថា លោកឧកញ៉ានៅមានមុខជំនួញជាច្រើនទៀតផងដែរ។

ក្រៅពីជំនាញខាងរកស៊ី លោកឧកញ៉ា ដែលមានកំណើតនៅក្នុងរាជធានីភ្នំពេញរូបនេះ ក៏ជាថ្នាក់ដឹកនាំម្នាក់ ដែលមានជំនាញគ្រប់គ្រងមនុស្សធ្វើឲ្យបុគ្គលិកគោរពស្រលាញ់លោកជាខ្លាំង។

ទន្ទឹមនោះដែរ លោកឧកញ៉ាក៏ធ្លាប់បានជួយដល់សង្គមជាច្រើនកន្លងមកដែរ ទើបនាំឲ្យលោកត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារជាឧកញ៉ាបែបនេះ៕








-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


