ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានបារាំង ឲ្យប្រយ័ត្នខ្លួន កុំហ៊ានលូកដៃចូលសង្គ្រាមអ៊ុយក្រែន ជ្រៅពេក
តាមការចុះផ្សាយរបស់សារព័ត៌មាន TASS អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានព្រមានឲ្យបារាំងប្រយ័ត្នខ្លួន បើហ៊ានតែលូកដៃចូលកាន់តែជ្រៅ ចូលទៅក្នុងជម្លោះនៅអ៊ុយក្រែន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែមិថុនា លោកស្រីនិយាយថា បារាំងកាន់តែបានដៃធ្វើអន្តរាគមន៍ក្នុងជម្លោះអ៊ុយក្រែន ហើយប្រសិនបើមិនព្រមឈប់ទេ នោះច្បាស់ជាបង្កឲ្យមានជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូ ជាក់ជាមិនខានឡើយ។
តាមការបញ្ជាក់ពីលោកស្រី បារាំងបានចូលខ្លួនពាក់ព័ន្ធក្នុងជម្លោះនេះ កាន់តែខ្លាំងឡើងៗ ហើយប្រកាន់ជំហរដែលនាំឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន។ អាចនឹងមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ហើយបើរឿងនេះកើតឡើងមែន វាមិនមែនបង្កការលំបាកផ្នែកសន្តិសុខត្រឹមអឺរ៉ុបទេ តែវាគឺជះផលអវិជ្ជមានដល់ពិភពលោកទាំងមូលតែម្តង។
ការគំរាមរបស់អ្នកនាំពាក្យរូបនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉ារីស តែងតែបញ្ចេញវោហារសាសបញ្ឆេះឲ្យស្ថានការណ៍ក្តៅឆួលដូចជាការបញ្ជូនទ័ពណាតូ ទៅជួយអ៊ុយក្រែន ប្រយុទ្ធជាមួយកងកម្លាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ជាដើម ថ្វីបើសមាជិកអង្គការនេះមួយចំនួនជាពិសេសសហរដ្ឋអាមេរិក បានបដិសេធក៏ដោយ។
គេមើលឃើញថា តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងនៅខែកុម្ភៈឆ្នាំ២០២២មក, បារាំងបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសអឺរ៉ុបជាច្រើន ដែលចេញមុខចេញមាត់គាំទ្រលើសលប់លើអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានថ្កោលទោសគំនិតរបស់បារាំង ដល់ថ្នាក់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ហ៊ានប្រកាសថា ទីក្រុងមូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរបាញ់លើលោកខាងលិចទៀតផង ប្រសិនបើទាហានណាតូណាម្នាក់ លេចវត្តមាននៅអ៊ុយក្រែន។
រុស្សីក៏បញ្ជាក់ដែរថា ខ្លួននឹងចាត់ទុកទាហានបារាំងនៅអ៊ុយក្រែនជា “គោលដៅស្របច្បាប់” សម្រាប់ការវាយប្រហារ ទោះពួកគេនៅទីនេះ ដើម្បីបណ្តុះបណ្តាលកងទ័ពទីក្រុងកៀវក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Macron ប្រកាសបញ្ជូនយន្តហោះចម្បាំង ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


