ព័ត៌មានអន្ដរជាតិ
លោក Macron ប្រកាសបញ្ជូនយន្តហោះចម្បាំង ទៅឲ្យ អ៊ុយក្រែន
ក្រៅពីការបង្ហាញគំនិតចង់បញ្ជូនទ័ពទៅជួយកងកម្លាំងលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី, ពេលនេះប្រធានាធិបតីបារាំងលោក Emmanuel Macron ប្រកាសថា ទីក្រុងប៉ារីស នឹងផ្តល់យន្តហោះចម្បាំងប្រភេទ Mirage 2000-5 ទៅឲ្យទីក្រុងកៀវ និងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន ឲ្យបើកយន្តហោះនេះថែមទៀតផង។

ថ្លែងប្រាប់ទូរទស្សន៍ TF1 កាលពីថ្ងៃព្រហស្បតិ៍ទី៦ខែមិថុនា លោក Macron និយាយថា “ថ្ងៃស្អែក យើងនឹងចាប់ផ្តើមកិច្ចសហប្រតិបត្តិការថ្មីមួយ និងប្រកាសពីការផ្ទេរយន្តហោះចម្បាំង Mirage 2000-5 ដែលផលិតដោយក្រុមហ៊ុនផលិតបារាំង Dassault ទៅឲ្យអ៊ុយក្រែននិងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែន នៅបារាំងថែមទៀត”។
សូមរម្លឹកបន្តិច ក្រៅពីយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក, ទីក្រុងកៀវក៏បានស្នើសុំយន្តហោះចម្បាំង Mirage 2000 ជាយូរមកហើយដែរ ជាក់ស្តែងនៅក្នុងការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីខែមករា មេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន និយាយថា យន្តហោះទាំងនេះ នឹងជួយបង្កើនសក្តានុពលប្រយុទ្ធនៃកងកម្លាំងសម័យសូវៀតរបស់អ៊ុយក្រែនបាន។

ទោះបីជាយ៉ាងណាក៏ដោយ លោក Macron មិនបញ្ជាក់ឡើយថាតើ ទីក្រុងប៉ារីស នឹងបញ្ជូនយន្តហោះប្រភេទនេះប៉ុន្មានគ្រឿងទៅឲ្យលោក ហ្សេលេនស្គី។
យោងតាមទិន្នន័យទ័ពអាកាសរបស់គេហទំព័រ Flight International, ប្រទេសបារាំង មានយន្តហោះ Mirage 2000-5 ចំនួន២៦គ្រឿង និងយន្តហោះ Mirage 2000-D ចាស់ៗចំនួន៦៥គ្រឿង ដែលកំពុងដាក់ឲ្យធ្វើប្រតិបត្តិការ ហើយគេមិនច្បាស់ទេថាតើ បារាំងនឹងប្រគល់យន្តហោះថ្មីឬចាស់ ទៅឲ្យអ៊ុយក្រែន។

ក្រៅពីការប្រកាសផ្តល់យន្តហោះចម្បាំងទៅឲ្យទីក្រុងកៀវ កាលពីខែមុន លោក Macron ក៏លើកឡើងដែរថា ទីក្រុងប៉ារីស អាចបញ្ជូនទ័ពទៅអ៊ុយក្រែន បើរុស្ស៊ី វាយបំបែកខ្សែត្រៀមជួរមុខ។
យ៉ាងណា សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៉ូឡូញ សាធារណរដ្ឋឆែក និងបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត បានប្រកាសថា ពួកគេគ្មានគម្រោងបញ្ជូនទ័ពទៅអ៊ុយក្រែនឡើយ ព្រោះមិនចង់ឲ្យកងកម្លាំងរបស់ពួកគេ ចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាម ហើយក៏មិនចង់ឲ្យមានការប៉ះទង្គិចដោយផ្ទាល់ជាមួយរុស្ស៊ី ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកណាតូ ព្រមានថា គំនិតលោក Macron អាចបញ្ឆេះសង្គ្រាមលោកលើកទី ៣
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


