ព័ត៌មានអន្ដរជាតិ
វិមានក្រឹមឡាំង៖ រុស្ស៊ីបើកចំហចំពោះសន្តិភាព តែត្រូវសម្រេចគោលដៅធំ៣ឲ្យបានសិន
វិមានក្រឹមឡាំង បានប្រកាសថា រុស្ស៊ីនៅតែបើកចំហចំពោះកិច្ចចរចាសន្តិភាព ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណោះស្រាយណាមួយត្រូវតែរួមបញ្ចូលការសម្រេចនូវគោលបំណងយុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួនជាមុនសិន។

យោងតាមការចុះផ្សាយកាលពីថ្ងៃទី២០ខែកក្កដារបស់សារព័ត៌មាន Telegraph សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងជាការឆ្លើយតបទៅនឹងឱសានវាទរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលទាមទារបទឈប់បាញ់ក្នុងរយៈពេល ៥០ថ្ងៃ ឬប្រឈមមុខនឹងការដាក់ទណ្ឌកម្មថ្មីដែលធ្ងន់ធ្ងរជាងមុន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា «យើងបើកចំហចំពោះសន្តិភាព… (ប៉ុន្តែ) រឿងសំខាន់សម្រាប់យើងគឺសម្រេចបាននូវគោលដៅរបស់យើង។ គោលដៅរបស់យើងគឺច្បាស់លាស់ណាស់»។ កន្លងមក ទាំងលោក Peskov និងមន្ត្រីជាន់ខ្ពស់រុស្ស៊ីផ្សេងទៀត បានច្រានចោលការចោទប្រកាន់ពីទីក្រុងកៀវ និងលោកខាងលិច ដែលថា ខ្លួនបានរារាំងកិច្ចចរចាសន្តិភាព។
ការទាមទាររបស់រុស្ស៊ីនៅក្នុងសង្គ្រាមជាង៣ឆ្នាំមកនេះ រួមមាន ការដកកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ចំនួន៤ដែលរុស្ស៊ីកាត់បញ្ចូលជាឧបសម្ព័ន្ធ ដូចជា Donetsk, Luhansk, Kherson និង Zaporizhzhia, ការធានាថាអ៊ុយក្រែននឹងមិនចូលរួមជាមួយអង្គការណាតូ និងការកំណត់លើទំហំយោធារបស់អ៊ុយក្រែន។
យ៉ាងណាមិញ លក្ខខណ្ឌទាំងនេះ សុទ្ធតែត្រូវបានច្រានចោលយ៉ាងដាច់អហង្ការដោយរដ្ឋាភិបាលក្រុងកៀវ និងសម្ព័ន្ធមិត្តលោកខាងលិច។
សូមជម្រាបថា សំណើបទឈប់បាញ់ដែលអាមេរិកទុកពេលឲ្យរុស្ស៊ី ៥០ថ្ងៃពិចារណា ត្រូវលោក ត្រាំ អះអាងថាជា«ការផ្តល់ជូនចុងក្រោយ»។ បើបរាជ័យសំណើលើកនេះ អាមេរិកនឹងអនុវត្តទណ្ឌកម្មរឹតតែធំលើរុស្ស៊ី ព្រមទាំងដាក់ពន្ធបន្ទាប់បន្សំលើប្រទេសណាដែលបន្តធ្វើអាជីវកម្មជាមួយក្រុងមូស្គូ៕

ដោយ៖ ឈាង
ចុចអាន៖ ត្រាំ ទុកពេល៥០ថ្ងៃឲ្យ ពូទីន បើមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន អាមេរិកនឹងប្រើធម៌ក្តៅ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


