ជីវិតកម្សាន្ដ
Fan Bingbing ក្លាយជាឯកអគ្គរដ្ឋទូតទេសចរណ៍ ប្រចាំប្រទេស ម៉ាឡេស៊ី
តារាសម្ដែងចិន Fan Bingbing បានក្លាយជាឯកអគ្គរដ្ឋទូតទេសចរណ៍ប្រចាំទីក្រុង Melaka នៃប្រទេសម៉ាឡេស៊ី ដោយចាប់ផ្តើមភារកិច្ចរបស់នាងជាមួយនឹងយុទ្ធនាការ Visit Melaka 2024 ។ នេះបើយោងតាមកាសែត The Straits Times បានចុះផ្សាយកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។
ការមកដល់របស់ តារាសម្ដែងស្រីចិនរូបនេះ នៅអគារ Stadthuys ក្នុងមជ្ឈមណ្ឌលរដ្ឋបាល Melaka បានទាក់ទាញមនុស្សរាប់រយនាក់រំភើបចិត្តដែលបានឃើញរូបនាង។ ក្នុងនោះអ្នកគាំទ្របានឃើញនាងស្លៀកពាក់ Nyonya kebaya (រ៉ូបអាវប្រពៃណីម៉ាឡេស៊ី) បានចូលរួមក្នុងវគ្គជួបសំណេះសំណាល និងសួរសុខទុក្ខនៅតាមទីកន្លែងផ្សេងៗគ្នា និងបានទៅទស្សនាតំបន់ទេសចរណ៍ និងតំបន់បេតិកភណ្ឌចាប់ពីថ្ងៃទី ១៤-១៦ ខែមិថុនា។

តារាសម្ដែងវ័យ ៤២ឆ្នាំរូបនេះបានគូសបញ្ជាក់ថា Melaka មានលក្ខណៈប្លែកពីកន្លែងទេសចរណ៍ខុសពីកន្លែងល្បីៗផ្សេងទៀត។ “សម្រាប់ខ្ញុំ វាពិតជាកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍មិត្តភាព Melaka ឆ្នាំ ២០២៤។ បន្ទាប់ពីជំងឺរាតត្បាត Covid-19 ចិត្តរបស់ខ្ញុំមិនស្ងប់ទេ ហើយខ្ញុំមិនបានធ្វើដំណើរទៅក្រៅប្រទេសទេ”។
នាងបានប្រាប់អ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែភាសាចិនកុកងឺ ដែលរាយការណ៍ដោយ New Straits Time ថា ទោះជាយ៉ាងណាក៏ដោយ ទេសចរណ៍ក្រោយជំងឺរាតត្បាតបានប្រែជារស់រវើកម្តងទៀត ហើយមនុស្សប្រាកដជានឹងជ្រើសរើសកន្លែងដែលពួកគេមិនធ្លាប់ទៅទស្សនាពីមុនមក ។
ទោះបីជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាការចូលរួមលើកដំបូងរបស់ Fan Bingbing ក្នុងយុទ្ធនាការទេសចរណ៍អាស៊ីអាគ្នេយ៍ទេ។ កាលពីខែមេសា នាងបានបង្ហាញខ្លួនជាអនុស្សាវរីយ៍ក្នុងពិធីបុណ្យសង្ក្រាន្តរបស់ប្រទេសថៃ ដោយជិះរ៉ឺម៉កតុកតុកថែមទៀតផង។

សូមជម្រាបជូនថា Fan Bingbing ឆ្នាំកើតនៅខេត្ត Shandong ប្រទេសចិន។ នាងបានចាប់ផ្តើមអាជីពក្នុងវិស័យសិល្បៈតាំងពីនាងអាយុ ១៧ ឆ្នាំ ហើយត្រូវបានគេស្គាល់ថាជាតារាសម្តែង តារាបង្ហាញម៉ូដ ផលិតករទូរទស្សន៍ និងតារាចម្រៀង។ នាងបានបង្ហាញខ្លួននៅក្នុងបញ្ជីអ្នកមានឥទ្ធិពលបំផុតទាំង ១០០ របស់ទស្សនាវដ្តី Time ក្នុងឆ្នាំ ២០១៧ ។ តារាស្រីរូបនេះបានបានមុខចាប់តាំងពីឆ្នាំ ២០១៨ បន្ទាប់ពីត្រូវបានពិន័យចំនួន ១២៨ លានដុល្លារសម្រាប់ការគេចពន្ធ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាជនកូរ៉េ ប្រតិកម្មនឹង CEO ផលិតកម្មមួយ ដែលវាយដំសមាជិកក្រោមទ្រនំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


