Connect with us

ជីវិតកម្សាន្ដ

មហាជនកូរ៉េ ប្រតិកម្ម​នឹង CEO ​ផលិតកម្មមួយ ​ ដែលវាយដំសមាជិក​ក្រោមទ្រនំ

បានផុស

នៅ

សមាជិក​ក្រុម​តារា​ចម្រៀង​បច្ចុប្បន្ន​ម្នាក់​បាន​រាយការណ៍​ទៅ​ប៉ូលិស​ថា​ ពួកគេ​ត្រូវ​បាន​អ្នក​តំណាង​ភ្នាក់ងារ​របស់​ពួកគេ​រំលោភ​សិទ្ធមនុស្សដោយ​ជំរុញ​ឲ្យមាន​ការ​ស៊ើបអង្កេត។ ស្របពេលដែលស្ថានីយ៍ប៉ូលិស Seoul Gangnam បានទទួលរបាយការណ៍មួយនៅម៉ោងប្រហែល ៤:៣០ នាទីព្រឹក ថ្ងៃទី ១១ ខែមិថុនា ដោយនិយាយថា តំណាងភ្នាក់ងារកំពុងវាយដំសមាជិក។

ប៉ូលិសបានទៅកាន់អន្តេវាសិកដ្ឋានរបស់ក្រុម idol ហើយកំពុងធ្វើការស៊ើបអង្កេតលើតំណាងភ្នាក់ងារ ដោយចោទប្រកាន់ពីបទរំលោភសិទ្ធរបស់សមាជិកក្រុម ដោយវត្ថុមុតស្រួចប្រវែងប្រហែល ៩០ សង់ទីម៉ែត្រ (៣៥.៤ អ៊ីញ) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះមានសេចក្តីរាយការណ៍ថា តំណាងភ្នាក់ងារបានវាយដំសមាជិកព្រោះតែពួកគេបានធ្វើឲ្យអន្តេវាសិកដ្ឋានកខ្វក់​ ហើយក្នុង​ចំណោម​សមាជិក​ដែល​រង​ការ​វាយ​ដំ​នោះក៏មាន​អនីតិជនផងដែរ។ គេ​ក៏​រាយការណ៍​ដែរ​ថា តំណាង​រូប​នោះ​ស្រវឹង​ស្រា ​នៅ​អំឡុងពេលប្រើហិង្សាលើក្មេង។

ប៉ូលិស​ក៏បាន​កក់​តំណាង​ភ្នាក់ងារ​ដោយ​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួសស្នាម​ពិសេស និង​កំពុង​ស៊ើបអង្កេត​ពី​កាលៈទេសៈ​លម្អិត​នៃ​ឧបទ្ទវហេតុ​នេះ។ នាពេលនេះអ្នក​លេង​អ៊ីនធឺណិត​កូរ៉េ​ជាច្រើនបានសម្រុក​បញ្ចេញ​មតិទាំងកំហឹង ខណៈដែលពួកគេបានដឹងថា​​ ទី​ភ្នាក់ងារ​នោះប្រើអំពើរឃោឃៅលើសមាជិកក្រុមច្រៀងក្រោមទ្រនំរបស់ខ្លួន។

មហាជនបានបញ្ចេញមតិផ្សេងៗគ្នាថា តើ​ភ្នាក់ងារ​នោះឆ្កួតមែនទេ? ហេតុអ្វីបានជាគាត់វាយមនុស្ស?, ទោះម៉េចក៏ដោយ ពួកយើងសង្ឃឹមថា គ្រប់គ្នានឹងមានសុវត្ថិភាព, ក្នុងនាមជានាយកប្រតិបត្តិមួយរូប​ គួរតែផ្ដល់គំរូដល់ក្មេង ប៉ុន្តែបែរជាប្រើហឹង្សាលើពួកគេទៅវិញ។

លើសពីនេះទៀតដែរ មហាជនក្នុងប្រទេសកូរ៉េខាងត្បូងជាច្រើនបានបញ្ចាក់ថា សូមឲ្យបើកបង្ហាញស្លាកសញ្ញានោះជាសាធារណៈ ដើម្បីឲ្យពួកគេបានដឹងថាជាភ្នាក់ងារមួយណា។ ជាពិសេសរឿងនេះប៉ះពាល់ដល់អារម្មណ៍ឪពុកម្ដាយ ដែលខំទុកចិត្តឲ្យកូនៗទៅមើលថែ បែរជាវាយដំក្មេងដូចសត្វធាតុទោវិញ។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះមិនទាន់មានសញ្ញាណាមួយបញ្ចាក់ថា តើទី​ភ្នាក់ងារ​នោះឈ្មោះអ្វីនោះទេ ខណៈដែលនេះវាគ្រាន់តែជាពាក្យចចាមអារ៉ាមថាមានសមាជិកម្នាក់មកប្ដឹងប៉ូលិស។ ទស្សនិកជនមានតែរង់ចាំចំណាត់ការពីប៉ូលិសថា តើស្លាកសញ្ញាមួយណាហ៊ានប្រើហឹង្សាលើក្មេងដោយគ្មាញញើតបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Rosé សម្រេចចុះហត្ថលេខាផ្លូវការ ជាមួយ The Black Label

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

លោក ឃួង ស្រេង៖ រដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ពីតម្លៃដ៏សំខាន់របស់ព្រៃឈើដែលមិនអាចកាត់ផ្តាច់ចេញពីវិស័យអាទិភាពរបស់រដ្ឋ

សេដ្ឋកិច្ច២៩ នាទី មុន

ក្រុមហ៊ុនខ្នាតយក្សផលិតរថយន្តអគ្គិសនី AION សម្ពោធរោងចក្រជាផ្លូវការនៅប្រទេសថៃ

ព័ត៌មានជាតិ៣២ នាទី មុន

អាជ្ញាធរខេត្តកំពត បន្តដាំដើមត្នោត ៤,៥ ពាន់ដើម លើផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ៤៥ នាទី មុន

វគ្គ១.៥លាននាក់៖ សិក្ខាកាមសរសើរពីវគ្គបណ្តុះបណ្តាលជំនាញ “សម្ភារៈទំនើបគ្រប់គ្រាន់ សិក្សាទាំងទ្រឹស្តី និងអនុវត្តផ្ទាល់” ដែលអាចមានជំនាញពិតប្រាកដ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្រ្តីបរិស្ថាន ផ្តល់កូនត្នោត ១ ម៉ឺនដើមឱ្យរដ្ឋ​បាលខេត្តត្បូងឃ្មុំ

Sokha Hotels

ព័ត៌មានពេញនិយម