ព័ត៌មានជាតិ
កម្ពុជាប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀនដ៏ធំប្រចាំឆ្នាំ ដើម្បីលើកកកម្ពស់ការអប់រំ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានរៀបចំព្រិត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ ដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន» ដើម្បីជំរុញការលើកកម្ពស់អប់រំ ស្តីពីបញ្ហាគ្រឿងញៀន និងចូលរួមទប់ស្កាត់។

ព្រឹត្តិការណ៍នេះ រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងព័ត៌មាន ក្រសួងការពារជាតិ រដ្ឋបាលរាជធានីភ្នំពេញ ស្ថាប័នពាក់ព័ន្ធ និងសមាគមសិល្បករខ្មែរ ដោយមានការចូលរួមសម្តែងពីកំពូលតារាចម្រៀងប្រុស-ស្រី ពិធីករ-ពិធីការិនី និង Dj ល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីការប្រគំតន្រ្តីដ៏អស្ចារ្យ បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ និងកម្មវិធីល្បងប្រាជ្ញាផ្សេងៗ ដើម្បីទទួលបានរង្វាន់អនុស្សាវរីយជាច្រើន និងអាចទាញយកកម្មវិធីទូរសព្ទApp NoDrug ដែលជាកម្មវិធីផ្តល់ព័ត៌មានពាក់ព័ន្ធគ្រឿងញៀន ហើយពលរដ្ឋអាចរាយការណ៍ទៅកាន់សមត្ថកិច្ចនៅពេលជួបប្រទះការជួញដូរគ្រឿងញឿន។ ព្រឹត្តិការណ៍នេះ នឹងរៀបចំឡើងនៅវេលាម៉ោង ៦ ល្ងាច ដល់ ៩:៣០ យប់ នៅមុខសាលមហោស្រពកោះពេជ្រ (រាជធានីភ្នំពេញ)។
ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលោក នេត សាវឿន កាលពីល្ងាចថ្ងៃទី២១ បានចុះពិនិត្យទីតាំង និងលើកទឹកដល់អ្នកចូលរួមតាំងពិព័រណ៌ឱ្យប្រឹងប្រែងផ្សព្វផ្សាយបញ្ហាគ្រឿងញៀនទៅកាន់សាធារណជន។

ក្នុងឱកាសប្រារព្វ “ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន” (២៦ មិថុនា) ឆ្នាំ ២០២៤ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសារលិខិត ដោយបានប្តេជ្ញាចិត្ត និងបង្ហាញពីឆន្ទៈដ៏មោះមុតបំផុត ដោយតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ ដើម្បីឈានទៅសម្រេចទស្សនវិស័យច្បាស់លាស់លក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គ និងបញ្ហារបស់សង្គមជាតិ។
សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍នេះ ក្នុងនាមកម្ពុជាជាហត្ថលេខីនៃអនុសញ្ញា និងពិធីសារនានា នៅលើឆាកអន្តរជាតិ ព្រមទាំងការចូលរួមទប់ស្កាត់គ្រឿងញៀនផងដែរ៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


