ព័ត៌មានជាតិ
ខេត្តកំពត រៀបចំព្រឹត្តិការណ៍បាល់ទាត់ គាំទ្រគម្រោងព្រែកជីហ្វូណនតេជោ នៅដើមខែក្រោយ
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានទទួល លោក គី សុផល អ្នកសម្របសម្រួលក្រុមកីឡាបាល់ទាត់តារាកម្ពុជា និង លោក ឈិន ឈឿន ជាគ្រូបង្វឹកក្រុមកីឡា ចូលជួបសម្តែងការគួរសមពិភាក្សាការងារត្រៀមរៀបចំប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពត ដើម្បីប្រកួតជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៤ នាពេលខាងមុខនេះ នៅក្នុងបរិវេណទៅកីឡដ្ឋានខេត្តកំពត។

លោក ម៉ៅ ធនិន បានបង្ហាញ និងការលើកឡើងថា លោកមានការគាំទ្រចំពោះក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាពរវាងថ្នាក់ដឹកនាំខេត្តកំពត និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្តកំពតពិតជាមានសំណាងខ្លាំងណាស់ ដែលគម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ មាន ៣ ស្រុក ទី១ ស្រុកអង្គរជ័យ និងទី២ ស្រុកបន្ទាយមាស និងទី៣ ស្រុកកំពង់ត្រាច។

លោក ម៉ៅ ធនិន បានបន្តឱ្យដឹងទៀតថា នាពេលកន្លងមក ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តកំពត បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងបើកការដ្ឋានស្ថាបនា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ព្រោះគម្រោងព្រែកជីកប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាមួយនេះ នឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់ប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្លែមធម្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់ការជនលិច និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗសម្រាប់ប្រជាពលរដ្ឋដែលព្រែកជីកនេះឆ្លងកាត់។

លោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងថា គោលបំណង នៃការប្រកួតបាល់ទាត់មិត្តភាពនេះដែរ គឺដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយអំពីផលប្រយោជន៍ដែលទទួលបានពីគម្រោងព្រែកជីកប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ក៏ដូចជាខេត្តដែលគម្រោងព្រែកជីកឆ្លងកាត់ ពិសេសគឺប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោក គី សុផល បានបន្តឱ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្ត គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឡើងនៅខេត្តដែលព្រែកជីកនេះឆ្លងកាត់ ក្នុងនោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ កំពត និងខេត្តកែប តែសម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតនាដើមខែកក្កដាខាងមុខនេះ គឺធ្វើឡើងចំនួនពីរខេត្តបញ្ចូលគ្នា គឺខេត្តកំពត និងខេត្តកែប។

គួបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្តកំពត និងខេត្តកែប នាពេលខាងមុខនេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និង លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ជាកីឡាករចូលរួមក្នុងការប្រកួតផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


