ព័ត៌មានជាតិ
អាជ្ញាធរ និងកងកម្លាំងការពារព្រំដែនត្រូវបង្កើនការយាមកាម និងផ្សព្វផ្សាយវិធានការ “បីកុំ បីការពារ”
អភិបាលខេត្តកំពតជំរុញឲ្យកងកម្លាំងការពារព្រំដែនត្រូវបង្កើនការយាមកាម គឺមិនឲ្យមានដាច់ខាតការលួចឆ្លងដែនទៅប្រទេសវៀតណាម ហើយអាជ្ញាធរគ្រប់មូលដ្ឋានត្រូវបង្កើនការផ្សព្វផ្សាយវិធានការសុខាភិបាល ពិសេសវិធានការ “បីកុំ បីការពារ” របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ និងកងកម្លាំងយោធាវរៈសេនាតូចការពារព្រំដែនគោកលេខ២ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ដែលពិធីធ្វើនៅអង្គភាពវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ ស្ថិតក្នុងឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសភាពការណ៍ទូទៅនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពតមានលក្ខណៈល្អប្រសើរ។ ហើយលទ្ធផលនេះគឺផ្ដើមចេញពីការខិតខំយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំង ក៏ដូចអង្គភាពនីមួយៗ ស្របតាមបទបញ្ជា និងការណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួងការពារជាតិដាក់ជូនផងដែរ។ ជាពិសេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ដែលកំពុងរាតត្បាតសកល និងក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ន។

យ៉ាងណាក៏ដោយ ឯកឧត្តមអភិបាលខេត្តបានជំរុញ ដល់កងកម្លាំងការពារព្រំដែនទាំងអស់ ត្រូវបង្កើនស្មារតីយាមកាមឲ្យបានប្រសើរ ទប់ស្កាត់ឲ្យបាននូវការលួចឆ្លងដែនទៅប្រទេសវៀតណាម។ ទន្ទឹមនឹងនោះ កងកម្លាំងក៏ត្រូវអនុវត្តវិធានការ “បីកុំ បីការពារ” ឲ្យបានខ្ជាប់ខ្ជួនផងដែរ។
ដោយឡែក គ្រប់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បង្កើនការផ្សព្វផ្សាយពីវិធានការរបស់ក្រសួងសុខាភិបាល ដល់ពលរដ្ឋឲ្យចូលរួមអនុវត្តន៍បានត្រឹមត្រូវ និងចេះរស់នៅតាមគន្លងបែបថ្មី ពិសេសអនុវត្តវិធានការ “បីកុំ បីការពារ” តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន ដើម្បីសហគមន៍គ្មានជំងឺកូវីដ១៩ ។

ចំពោះការឧបត្ថម្ភដល់កងកម្លាំងឈរជើងតាមព្រំដែនមានចំនួន១៣គោលដៅ ដោយក្នុងមួយគោលដៅទទួលបានអង្ករ១០០គីឡូ ត្រីខ៥យួរ មី៥កេស ទឹកសុទ្ធ៣០យួរ តង់១ទំហំ(៥x៦)ម៉ែត្រ និងថវិកាម្នាក់៥ម៉ឺនរៀល សរុបថវិកាអស់ចំនួន៥លាន៥៥ម៉ឺនរៀល និងជូនថវិកា៣០លានរៀល ដល់មេឃុំព្រែកក្រើសដែលបានស្នើសុំយកទៅកសាងផ្លូវផងដែរ៕
អត្ថបទ ៖ សេង ណារិទ្ធ


-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


