ព័ត៌មានជាតិ
បច្ចុប្បន្ន App ក្រសួង និងស្ថាប័ន្ថរដ្ឋណាខ្លះ បានដាក់ដំណើរការ ឱ្យសាធារណជនប្រើប្រាស់? ដើម្បីអ្វី?
កម្មវិធី (App) របស់ក្រសួង និងស្ថាប័នរដ្ឋមួយចំនួន បានដាក់ដំណើរការឱ្យប្រើប្រាស់ជាសាធារណៈ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការស្វែងឯកសារផ្សេងៗ ព័ត៌មានទូទៅ ចុះបញ្ជី រាយការណ៍ សាកសួរព័ត៌មាន និងតាមដានឯកសារស្នើសុំរបស់ខ្លួនជាដើម។ល។ ដោយពុំចាំបាច់ត្រូវចុះឡើងក្រសួង-ស្ថាប័នច្រើនដង។

កម្ពុជាថ្មី សូមណែនាំកម្មវិធីមួយចំនួន ដែលជាតម្រូវការនៃការប្រើប្រាស់ទូទៅបំផុត
១. ក្រសួងអប់រំយុវជន និង កីឡា
ក្រសួងអប់រំយុវជន និង កីឡា មានកម្មវិធី (App) ដែលសហការបង្កើតច្រើន ដោយផ្តោតលើគោលដៅអប់រំ និងអត្ថប្រយោជន៍ដល់សិស្សានុសិស្ស។ តែក្នុងនោះ កម្ពុជាថ្មី សូមលើកយកតែកម្មវិធី ៣ ប៉ុណ្ណោះ ដែលដាក់ឱ្យដំណើរការប្រើប្រាស់ជាសាធារណ គឺ MoEy E-Learning; TreyVisay និង អានលម្អិត

២. ក្រសួងសាធារណការ និងដឹកជញ្ជូន
ដើម្បីសម្រួលដល់សាធារណជន ក្នុងការស្វែងយល់កាន់តែច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាងាយស្រួលក្នុងការចុះបញ្ជីយានយន្ត និងសេវាផ្សេងៗជាដើមនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចេញកម្មវិធី (App) ៣ រួមមាន ROAD CARE; GDLT, MPWT Service Tracking និង Cambodia Driving Rules ។ អានលម្អិត

៣. អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដើម្បីធ្វើឱ្យបេសកម្មក្នុងការផ្តល់សេវារបស់ខ្លួន មានគុណភាព អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតកម្មវិធី (App) មួយចំនួន ដោយមានបែងចែកមានមុខងារផ្សេងៗគ្នា សម្រាប់ពលរដ្ឋកម្ពុជា ងាយស្រួលក្នុងការទទួលបានព័ត៌មានពន្ធ គណនាពន្ធ និងប្រកាសពន្ធជាដើម។ល។ អានលម្អិត

៤. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កើតកម្មវិធី ២ គឺ TVET 1.5M និង TVET E-Learning សម្រាប់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្តោតលើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីមានឱកាសការងារកាន់តែល្អប្រសើរ ក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ អានលម្អិត

៥. ក្រសួងព័ត៌មាន
ជាកម្មវិធីដែលប្រមូលផ្តុំដោយព័ត៌មាននៅក្នុងប្រទេស ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាតិ ទូទៅ និងដំណឹងផ្សេងៗ ដែលអាចជឿទុកចិត្តបាន និងច្បាស់ការណ៍។

៦. អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
NoDrug ជាកម្មវិធីថ្មីមួយ ដែលទើបដាក់ឱ្យដំណើរការជាផ្លូវការ កាលពីខែមេសាកន្លងទៅ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចចូលរួមរាយការណ៍ពីករណីគ្រឿងញៀន ទៅអាជ្ញាធរបានដោយសេរី និងសម្ងាត់។ អានលម្អិត
៧. អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដាក់ដំណើរការកម្មវិធី ២ រួមមាន GDI Info និង GDI eServices ដើម្បីងាយស្រួលដល់ពលរដ្ឋកម្ពុជា មិនពិបាកទៅមកសង្កាត់-ខណ្ឌច្រើនដង ដើម្បីគ្រាន់តែសួរពីចម្ងល់ខ្លះៗ ទាក់ទងនឹងសេវាកម្មអត្តសញ្ញាណកម្មគ្រប់ប្រភេទ នូវលក្ខខណ្ឌស្នើសុំ ឬកែតម្រូវ។ អានលម្អិត

៨. អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ដើម្បីធ្វើឱ្យដំណើរការនៃការមកការកាន់ព្រះរាជាណាចក្រកម្ពុជា កាន់តែងាយស្រួល និងលឿនរហ័ស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបង្កើតប្រព័ន្ធកម្មវិធីមួយនេះឡើង សម្រាប់អ្នកដំណើរទាំងអស់ក្នុងការរៀបចំ និងបញ្ជូនឯកសារចាំបាច់ទាំងអស់ជាមុន។ ទម្រង់ឌីជីថលថ្មីរួមមាន ទិដ្ឋាការអេឡិចត្រូនិកពេលមកដល់ ទម្រង់បែបបទអន្តោប្រវេសន៍ សេចក្តីប្រកាសសុខភាព និងសេចក្តីប្រកាសផ្ទាល់ខ្លួន។

-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



