ជីវិតកម្សាន្ដ
ផលិតករខ្មែរ ៖ «វប្បធម៌របស់ខ្ញុំ គឺខ្ញុំមានតួនាទីជាអ្នកចូលរួមចងក្រង និងរៀបចំ អ្នកថា copy គឺជារឿងអ្នក»
ឆ្លើយតបចំពោះការចោទប្រកាន់ដដែលជាដដែលពីសំណាក់ភាគីថៃ ពាក់ព័ន្ធរឿង”ប្រវត្តិស្នេហ៍នាងនាថ” ដែលលើកឡើងថា ផលិតករខ្មែរ លួចចម្លងស្នាដៃរបស់ខ្លួននោះ លោក លៀក លីដា អ្នកដឹកនាំសម្តែង និងជាផលិតករភាពយន្ត បានចាត់ទុកថាជាការបំភ្លៃការពិត។

ផលិតករភាពយន្តខ្មែររូបនេះ កន្លងមក បានអះអាងថា នៅក្នុងសាច់រឿងរឿង”ប្រវត្តិស្នេហ៍នាងនាថ” គឺបានបញ្ចូលផងដែរនូវវប្បធម៌អរិយធម៌ខ្មែរ។ លោក លៀក លីដា បញ្ជាក់ថា «វប្បធម៌របស់ខ្ញុំ គឺខ្ញុំមានតួនាទីជាអ្នកចូលរួមចងក្រង និងរៀបចំ។ អ្នកដែលថាខ្ញុំ copy គឺជារឿងរបស់អ្នក តែខ្ញុំចងក្រងនូវអ្វីដែលប្រទេសរបស់ខ្ញុំមានគឺជារឿងរបស់ខ្ញុំ»។
ផលិតករភាពយន្តល្បីឈ្មោះរបស់ខ្មែរ លោក លៀក លីដា និយាយទៀតថា «រឿងប្រវត្តិស្នេហ៍នាងនាថវគ្គយុវជនក្រោយសម័យអង្គរគឺជារឿងស្នេហាកំប្លែងដែលយើងបានដាក់បញ្ចូលនូវរសជាតិប្លែកជាមួយនឹងវប្បធម៌របស់ដូនតាខ្មែររបស់យើង។ រឿង”នាងនាថ” មួយនេះ អត់មានខ្មោចទេណា កុំចោទខ្ញុំថា copy»។

បន្ថែមពីនេះ លោក លៀក លីដា បញ្ជាក់ដែរថា «យើងបានអភិវឌ្ឍន៍ និងលើកតម្កើងវប្បធម៌ តាមរយៈការច្នៃប្រឌិតថ្មី ដោយរក្សានូវអត្តសញ្ញាណវប្បធម៌ដូនតាដូចជាក្បាច់គុនបុរាណខ្មែរ ការត្បាញសូត្រ និងខ្លឹមសារ នៃការអប់រំ នៃសន្តិភាព»។
កាលពីថ្មីៗ នេះ លោក លៀក លីដា ក៏បានប្រតិកម្មទៅសារព័ត៌មានរបស់ថៃមួយដែលចោទថា រឿង”ប្រវត្តិស្នេហ៍នាងនាថ” លួចចម្លងរបស់ខ្លួន។

លោក លីដា ភ្លាមៗ នោះ បានឆ្លើយតបដែរថា «រឿងខ្ញុំបានបញ្ចូលទៅដោយវប្បធម៌អរិយធម៌ និងសារអប់រំដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ម្ដេចបានថាដូចរឿងខ្មោចអាឡាក់អាឡែតរបស់អ្នកឯង ទាំងអ្នកឯងមិនទាន់បានមើលរឿងខ្ញុំផង អរគុណសម្រាប់ការតាមដានការងាររបស់ខ្ញុំ»។
លោក លៀក លីដា ក៏ធ្លាប់បានបញ្ជាក់ហើយថា រឿង”ប្រវត្តិស្នេហ៍នាងនាថ” ត្រូវបានចងក្រង និងប្រមូលនូវអ្វីដែលដូនតាខ្មែរបានបន្សល់ទុកឲ្យនៅក្នុងសាច់រឿងនេះទាំងមូលបង្កប់នូវសិល្បៈវប្បធម៌របស់ខ្មែរ ជាពិសេសខ្លឹមសារ នៃការអប់រំ និងតម្លៃ នៃសន្តិភាព៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


