ជីវិតកម្សាន្ដ
លេចមុខក្នុងវីដេអូមួយ Lee Min Ho លែងក្លាយជាតារាប្រុសសង្ហាបំផុតប្រចាំប្រទេសកូរ៉េទៀត
លេចមុខក្នុងវីដេអូផ្សព្វផ្សាយផលិតផលមួយកាលពីប៉ុន្មានថ្ងៃមុន Lee Min Ho បានធ្វើឲ្យសាធារណជនភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏លេចធ្លោរបស់គាត់។ មុខមាត់ពិតរបស់តារាសម្ដែងប្រុសរូបនេះកាន់តែមានរាងមូលគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យលោកមើលទៅមិនសូវសង្ហាដូចពីមុន រហូតធ្វើឲ្យមហាជនជាច្រើនលែងស្គាល់ថាលោកធ្លាប់ជាបុរសសង្ហាដ៏ល្បីប្រចាំប្រទេសកូរ៉េទៀត។

បន្ទាប់ពីជោគជ័យនៃខ្សែភាពយន្តដូចជា Meteor Garden និង City Hunter ប្រជាប្រិយភាពរបស់ Lee Min Ho មិនត្រឹមតែកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានក្លាយជាបុរសដ៏ល្អក្នុងក្រសែភ្នែករបស់ស្ត្រីផងដែរ។ រាងខ្ពស់ដូចតារាបង្ហាញម៉ូដ និងទម្រង់មុខស្រស់សង្ហារបស់លោក បានក្លាយជាស្តង់ដារសម្រាប់សម្រស់នៅប្រទេសកូរ៉េ រាល់ពេលដែល លោកត្រូវបានគេលើកឡើងធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់។
មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងអន្តរជាតិ ក៏បានទទួលស្គាល់តារារូបនេះ កើតក្នុងឆ្នាំ ១៩៨៧ ជាបុរសសង្ហាជាងគេនៅក្នុងប្រទេសកូរ៉េផងដែរ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Lee Min Ho មិនអាចរក្សារូបរាងដ៏ល្អឥតខ្ចោះរបស់គាត់បានទៀតទេ។ ច្រើនលើកច្រើនសារ ពេលបង្ហាញមុខជាសាធារណៈ តារាប្រុសរូបនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែលោកឡើងទម្ងន់យ៉ាងលឿន មុខមូលៗ បាត់បង់រូបរាងចាស់ សង្ហា និងឆើតឆាយ។
លើសពីនេះ អាជីពរបស់អតីតតួឯកប្រុសក្នុងរឿង Boys Over Flowers ក៏ធ្លាក់ចុះទៅតាមពេលវេលាផងដែរ ចាប់តាំងពីរឿង Legend of the Blue Sea កាលពីឆ្នាំ២០១៦ គាត់លែងមានការងារអ្វីប្លែកទៀតហើយ។ នៅអាយុ ៣៧ ឆ្នាំ ជាមួយនឹងអាជីពមិនស្ថិតស្ថេរ និងរូបរាងធ្លាក់ចុះ វាច្បាស់ណាស់ថា Lee Min Ho កាន់តែធ្លាក់ចុះខ្លាំង បើធៀបនឹងមិត្តរួមការងារផ្សេងទៀតដែលកំពុងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញ។
មែនទែនទៅ នេះមិនមែនជាលើកទីមួយទេ ដែល Lee Min Ho ក្លាយជាប្រធានបទនៃការពិភាក្សា ដោយសារតែមុខហើមរបស់លោក ដែលបណ្តាលមកពីការឡើងទម្ងន់ខ្លាំង។ កន្លងមក ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសថៃ តារាប្រុសរូបនេះ បានបង្កភាពចលាចលក្នុងចំណោមអ្នកគាំទ្រ ដោយសារតែមុខរាងមូល និងមិនសូវទាក់ទាញដូចពីមុន។ មតិមួយចំនួនបានលើកឡើងថា រូបរាងបច្ចុប្បន្នរបស់លោកហាក់ដូចជាចាស់ជាងមុន បើប្រៀបធៀបទៅនឹងមនុស្សប្រុសដែលមានវ័យស្រកលោកដូចជា Hyun Bin ឬ Won Bin ជាដើម។ ទស្សនិកជនមួយចំនួនទៀតបានបញ្ចេញមតិអវិជ្ជមានថាលោកមិនចេះថែខ្លួន ពិតជាមិនសក្តិសមជាកំពូលតារាលំដាប់ A នោះទេ។
ដ្បិតថាទទួលរងពាក្យរិះគន់មិនល្អមួយចំនួនក្ដី ប៉ុន្តែអ្នកគាំទ្ររបស់តារាប្រុសវ័យ៣៧ បានចេញមុខការពារតួឯក F4 រូបនេះ ដោយពួកគេលើកឡើងថាឲ្យតែ Idol របស់ខ្លួនសប្បាយចិត្ត និងមានសុខភាពល្អ រូបរាងរបស់គាត់បែបណា ក៏ពួកគេនៅតែគាំទ្រ មិនប្ដួរឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នាក់ងារ Kim Soo Hyun និង Kim Ji Won បដិសេធមិនបកស្រាយពាក្យចចាមអារ៉ាមស្នេហា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?