ជីវិតកម្សាន្ដ
ភ្នាក់ងារ Kim Soo Hyun និង Kim Ji Won បដិសេធមិនបកស្រាយពាក្យចចាមអារ៉ាមស្នេហា
ដូចដែលសារព័ត៌មាននៅក្នុងប្រទេសកូរ៉េជាច្រើនធ្លាប់បានរាយការណ៍ថា តារាសម្ដែងក្នុងរឿងភាគ ‘Queen of Tears’ ទាំងពីរ បានជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាមទាក់ទងគ្នាដោយសារតែការបង្ហោះនៅលើបណ្តាញសង្គមស្រដៀងៗគ្នាកាលកន្លងមក។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Kim Soo Hyun បានបង្ហោះរូបចំនួន ៤ សន្លឹកទៅលើ Instagram ដោយលុបចោលយ៉ាងលឿនចំនួន ៣ និងបង្កឲ្យមានការសង្ស័យពីសំណាក់មហាជនជាច្រើន ជាពិសេសអ្នកគាំទ្ររបស់ពួកគេ។ នៅក្នុងរូបថត Kim Soo Hyun និង Kim Ji Won ស្លៀកឈុតពណ៌ខ្មៅ ខណៈដែលពួកគេបញ្ចេញសកម្មភាពស្រដៀងគ្នាថែមទៀតផង។
ទោះបីជាអ្នកលេងអ៊ីនធឺណេតមួយចំនួននិយាយថា វាជារឿងចៃដន្យ ខណៈដែលការស្លៀកពាក់ និងសម្លៀកបំពាក់ពណ៌ខ្មៅជារឿងធម្មតាក៏ដោយ ប៉ុន្តែអ្នកផ្សេងទៀតកំពុងស្មានថា Kim Soo Hyun បានលុបរូបថតនេះ ដើម្បីបំភាន់ពាក្យចចាមអារ៉ាមថា គាត់កំពុងណាត់ជួបអតីតមិត្តរួមសម្តែងរបស់គាត់។
ទាក់ទិននឹងរឿងនេះ ភ្នាក់ងារ Gold Medalist របស់ Kim Soo Hyun និងផលិតកម្ម High Entertainment Studio របស់ Kim Ji Won បានសម្រេចចិត្តមិនឆ្លើយតបទេ ដោយច្រានចោលពាក្យចចាមអារ៉ាមទាំងនោះថា ជាសេណារីយ៉ូស្នេហាប៉ុណ្ណោះ។
គួរបញ្ចាក់ដែរថា Kim Soo Hyun និង Kim Ji Won បានសម្តែងជាតួឯកក្នុងរឿង ‘Queen of Tears’ ដែលបានបញ្ចប់ក្នុងខែមេសា ហើយបានជាប់ចំណាត់ថ្នាក់ជារឿងភាគដែលមានអត្រាខ្ពស់បំផុតរបស់ tvN នៅក្នុងប្រវត្តិសាស្ត្របណ្តាញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េថា បទចម្រៀង ROCKSTAR របស់ Lisa ល្បីត្រឹមប្រទេសថៃប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


