ព័ត៌មានជាតិ
ក្រសួងការងារ ប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៤ ម៉ឺន ៦ ពាន់កន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជាង ៤ ម៉ឺន ៦ ពាន់កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួង មានតម្រូវការកម្លាំងពលកម្មចំនួន ៤៦ ២៧៨ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៣៤ ៧០២ កន្លែង វិស័យសេវាកម្មមានចំនួន ៤ ៥៦០ កន្លែង និងវិស័យកសិកម្មមានចំនួន ៧ ០១៦ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៣ ១៨៦ កន្លែង ខេត្តកំពង់ស្ពឺមានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១១ ១៣៤ កន្លែង។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម ៣ ៥០០ កន្លែង។ រាជធានីភ្នំពេញមាន ១០ ៥៩៥ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៨ ៨១០ កន្លែង និងផ្នែកសេវាកម្ម ១ ៧៨៥ កន្លែង។

ខេត្តស្វាយរៀងមានចំនួន ១០ ៨៥៥ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៩ ៤៣៦ កន្លែង និងសេវាកម្ម ១ ៤១៩ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ១ ១១០ កន្លែង។ ខេត្តតាកែវមាន ៣ ៦៦១ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៣ ៦២៤ កន្លែង និងសេវាកម្ម ៣៧ កន្លែង។ កំពង់ចាមមានតម្រូវការ ៣២៣ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ២០០ កន្លែង និងសេវាកម្ម ១២៣ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ៦៤៥ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ២២៦ កន្លែង និងសេវាកម្ម ៤១៩ កន្លែង។ ខេត្តស្ទឹងត្រែង ៣២៨ កន្លែង ក្នុងនោះសេវាកម្ម ២៨ និងកសិកម្ម ៣០០ កន្លែង និងខេត្តផ្សេងៗ មាន ៩៤១ កន្លែង ក្នុងនោះឧស្សាហកម្មមាន ១៦២ កន្លែង សេវាកម្ម ៧៤៩ កន្លែង និងកសិកម្ម ៣០ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៤ ម៉ឺន ៦ ពាន់កន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ២៤ ១៤២ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ៩៨៦ កន្លែងកម្មករក្នុងផលិតកម្មចំនួន ៦ ៨៥០ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូ ១ ២៤០ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៨៧២ កន្លែង អ្នកទទួលបញ្ចាំ និងអ្នកចងការប្រាក់ ៥៣៨ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើពីស្បែក ៥០០ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៤៩៥ កន្លែង កម្មករវេចខ្ចប់ដោយដៃ ៤០៥ កន្លែង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត ៣៥៣ កន្លែង និងមុខរបរផ្សេងៗ ៣ ៨៩៧ កន្លែង៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ