ព័ត៌មានជាតិ
សមាជិក ប.ស.ស នឹងទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ចំនួន ៧ មុខ ដោយឥតគិតថ្លៃ
បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា (ប.ស.ស.) នឹងទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ដ្រ ចំនួន ៧ មុខដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យជាដៃគូ។

បើតាមប.ស.ស. សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្នុងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពចំនួន៧រួមមាន ៖ (១)-សេវាព្យាបាលសម្រាកក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅ (២)-សេវាសង្គ្រោះបន្ទាន់ (៣)-សេវាព្យាបាលដោយស្អំ និងដោយចលនា (៤)-សេវាសម្រាលកូន និងសេវាថែទាំមុន និងក្រោយសម្រាល (៥)-សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ (៦)-សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព និង (៧)-សេវាបង្ការសុខភាព។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គមមានសមាជិកចំនួន ២,២ លាននាក់ ក្នុងចំណោមនោះ សមាជិក ប.ស.ស.ជាបុគ្គលស្ថិតក្រោមវិស័យសាធារណៈជាង ៤៣ ម៉ឺននាក់ បុគ្គលស្ថិតក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង ១,៥ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ២២ ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិកប.ស.ស ៦,៦ ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ