Connect with us

ជីវិតកម្សាន្ដ

មហាជនកូរ៉េថា ពន្ធនាគារមិនអាចប្រែចរិត Jung Joon Young បានទេ

បានផុស

នៅ

Jung Joon Young ដែលត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ បន្ទាប់ពីជាប់ពន្ធនាគារពីបទឧក្រិដ្ឋផ្លូវភេទ ហើយត្រូវបានគេប្រទះឃើញនៅក្នុងទីក្រុង Lyon ប្រទេសបារាំង កាលពីថ្ងៃទី ០៨ ខែកក្កដា ខណៈដែលមនុស្សម្នាក់បានចែករំលែករូបថតនៅលើអ៊ីនធឺណិតដោយបង្ហាញពីរូបរាងបច្ចុប្បន្នរបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងរូបថតនោះ Jung Joon Young ត្រូវបានគេប្រទះឃើញមានសក់វែង និងសក់មុខ ថែមទាំងញញឹមទៀតផង។ អ្នកលេងអ៊ីនធឺណិតដែលបានបង្ហោះរូបថតនោះបានរៀបរាប់ថា “គាត់នៅបារមួយកន្លែងព្យាយាមចែចង់ស្រីៗ សុំគណនី Instagram របស់ពួកគេ ហើយនិយាយថា គាត់មានគម្រោងបើកភោជនីយដ្ឋានកូរ៉េនៅទីក្រុងលីយ៉ុង ហើយថែមទាំងណែនាំខ្លួនកាលពីខែមិថុនា ដោយអះអាងថា ជាតារាចម្រៀងល្បីមកពីកូរ៉េ។

បន្ទាប់ពីរបាយការណ៍ដំបូងនេះ វីដេអូបានលេចចេញបង្ហាញពី Jung Joon Young មានភាពស្និទ្ធស្នាលជាមួយនារីៗនៅក្នុងក្លឹប។ ទន្ទឹមនឹងនេះដែរ តារាចម្រៀងប្រុសរូបនេះធ្លាប់បានព្យាយាមបើកភោជនីយដ្ឋាននៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៨ ប៉ុន្តែផែនការបានធ្លាក់ចុះចំពេលមានរឿងអាស្រូវ Burning Sun ។ បន្ទាប់ពីការដោះលែងពីពន្ធនាគារ មានរបាយការណ៍ និងពាក្យចចាមអារ៉ាមថា លោកគ្រោងនឹងធ្វើចំណាកស្រុកទៅកាន់ប្រទេសមួយផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ អ្នក​លេង​អ៊ីនធឺណិត​កូរ៉េ​មាន​ការ​ងឿង​ឆ្ងល់​បន្ទាប់​ពី​បាន​ឃើញ​កន្លែង​លាក់​ខ្លួន​របស់ Jung Joon Young និង​សកម្មភាព​បច្ចុប្បន្ន​នៅ​ប្រទេស​បារាំង។ មនុស្សជាច្រើនបានចង្អុលបង្ហាញថា មនុស្សមិនអាចផ្លាស់ប្តូរទម្លាប់ចាស់បានទេ។ ក្នុងនោះផងដែរ ម្នាក់ៗបានបញ្ចេញមតិថា នេះគឺជាជំងឺចេញពីក្នុងខ្លួនការដាក់គុកលើមនុស្សប្រភេទនេះមិនអាចធ្វើអី្វលើគេបានទេ។ អ្វីដែលសំខាន់បំផុតនោះគឺថា ការកាត់​ទោស​គាត់​គឺ​ស្រាល​ពេក ​សម្រាប់​អ្វី​ដែល​គាត់​បាន​ធ្វើកន្លងមក។

លើសពីនេះទៀតដែរ ក៏មានមហាជនមួយចំនួនធំបានបញ្ចេញមតិស្របគ្នាថា​ មានរឿងអីដែលជនល្មើសផ្លូវភេទរត់ទៅប្រទេសផ្សេងភ្លាមៗ​​ បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ហើយថែមទាំងនិយាយកុហកកុហកគេទៀត តើសមដែរឬទេ?

ទោះបីជាយ៉ាងណា អតីតតារាចម្រៀងប្រុសវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យជាប់គុក ៦ ឆ្នាំនៅក្នុងការកាត់ក្តីលើកដំបូង។ ​ក្រោយមកទើបតុលាការយល់ព្រមកាត់បន្ថយមកត្រឹម ៥ឆ្នាំវិញ ហើយត្រូវបានដោះលែងពីពន្ធនាគារ Mokpo ក្នុងទីក្រុង Jeollanam-do នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie ចេញលិខិតសុំទោស ​ក្រោយជក់បារីអេឡិចត្រូនិចផ្លុំផ្សែងលើបុគ្គលិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម