ជីវិតកម្សាន្ដ
Jennie ចេញលិខិតសុំទោស ក្រោយជក់បារីអេឡិចត្រូនិចផ្លុំផ្សែងលើបុគ្គលិក
Jennie សមាជិកក្រុម BLACKPINK បានចេញលិខិតសុំទោសជាសាធារណៈមួយ បន្ទាប់ពីត្រូវបានទទួលគេប្រទះឃើញនាងជក់បារីក្នុងផ្ទះហើយបង្ហុយផ្សែងដាក់បុគ្គលិក នៅពេលកំពុងតុបតែងខ្លួន។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Allkpop នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤។

ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Jennie គឺ OA Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើប៉ុស្តិ៍ផ្លូវការរបស់ពួកគេភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុបានកើតឡើង។
នៅក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា “យើងសូមអភ័យទោសដោយស្មោះចំពោះអ្នកគ្រប់គ្នាដែលមានអារម្មណ៍មិនស្រួលចំពោះអាកប្បកិរិយារបស់ Jennie នៅក្នុងខ្លឹមសារដែលបានចេញផ្សាយនៅថ្ងៃទី0២ កន្លងទៅនេះ ។ Jennie បានជក់បារីនៅក្នុងផ្ទះ និងបង្កភាពរអាក់រអួលដល់បុគ្គលិក។ នាងបានទាក់ទងផ្ទាល់ទៅកាន់បុគ្គលិកដែលមានវត្តមាននៅពេលនោះ ដើម្បីសុំទោសផងដែរ។ “
ភ្នាក់ងារដដែលបានបន្ថែមថា “យើងក៏សូមអភ័យទោសចំពោះអ្នកគាំទ្រដែលមានអារម្មណ៍ខកចិត្ត និងសន្យាថា ថ្ងៃក្រោយ Jennie នឹងឆ្លើយតបជាមួយនឹងរូបភាពចាស់ទុំឲ្យកាន់តែប្រសើរឡើងនាពេលអនាគត” ។
សូមជម្រាបជូនដែរថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី ០២ ខែកក្កដា នៅពេលដែល Jennie ត្រូវបានគេឃើញជក់បារី e-cigarette នៅក្នុងបន្ទប់រង់ចាំ មុនពេលការហាត់សមកម្មវិធីបង្ហាញម៉ូដអ៊ីតាលី ពេលនោះនាងស្រាប់តែផ្លុំផ្សែងមកលើបុគ្គលិក។ នេះបានជំរុញឲ្យមានប្រតិកម្មមិនស្រួល ហើយថែមទាំងឈានដល់ការដាក់ពាក្យបណ្តឹងតាមរយៈ National Sinmungo ថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ច្បាស់ការហើយថា HyunA និង Yong Jun-hyung ពិតជារៀបការនៅខែតុលាឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


