សន្តិសុខសង្គម
រថយន្តបុកម៉ូតូ ស្លាប់មនុស្ស ២ នាក់ នៅស្រុកជីក្រែង
រថយន្តម៉ាក ford មួយគ្រឿង ដឹកអ្នកដំណើរបោះពួយលឿនបុកម៉ូតូ ក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យមនុស្សចំនួន ២ នាក់ ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ២០ និង ៣០ នាទី ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ម្សិលមិញ នៅលើផ្លូវជាតិលេខ ៦ ភូមិថ្នល់កែង ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកហ្វត ពាក់ស្លាកលេខភ្នំពេញ 2BT- 8024 ទិសដៅពីកើតទៅលិច និង ម៉ូតូម៉ាក C125 ពាក់ស្លាកលេខភ្នំពេញ 1KH -8098 ទិសដៅពីលិចទៅកើត (បញ្ច្រាសទិសគ្នា) បណ្តាលឲ្យស្លាប់មនុស្សចំនួន ០២ នាក់។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះទី ១-ឈ្មោះ ធំ ផល្លី ភេទប្រុស អាយុ ៣២ ឆ្នាំ ទីលំនៅភូមិរកា ឃុំកំពង់ក្តី ស្រុកជីក្រែង អ្នករួមដំណើរ (ស្លាប់)។ ទី ២-ឈ្មោះ អ៊ុយ ឆើត ភេទប្រុស អាយុ ២៤ ឆ្នាំ ទីលំនៅភូមិអូរខ្លុង ឃុំពង្រក្រោម ស្រុកជីក្រែង អ្នកបើកបរម៉ូតូ (ស្លាប់)។ ចំណែកឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ចំពោះករណីនេះដែរ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវបន្ត។ ដោយឡែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
អត្ថបទ ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


