សន្តិសុខសង្គម
ពលរដ្ឋរង់ចាំការស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែងជាង១ពាន់ម៉ែត្រ ខណៈអាជ្ញាធរចុះវាស់វែងជិត២ឆ្នាំមកហើយ
ពលរដ្ឋរស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ កំពុងរង់ចាំការស្ថាបនាផ្លូវបេតុងចាស់មួយខ្សែចាប់ពីផ្សារទួលពង្រទៅព្រុំប្រទល់ខណ្ឌដង្កោរប្រម៉ាណជា១០០០ម៉ែត្រ ខណៈអាជ្ញាធរចុះពិនិត្យវាស់វែង និងឱ្យពលរដ្ឋកាត់សំយាបផ្ទះដែលប៉ះពាល់ជិត២ឆ្នាំមកហើយ។

ពលរដ្ឋបានលេីកឡេីងថា កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០២២ អាជ្ញាធរខណ្ឌ សង្កាត់ បានចុះពិនិត្យវាស់វែង និងឱ្យពលរដ្ឋដែលរស់នៅអមសងខាងផ្លូវកាត់ដំបូល ឬសំយាបផ្ទះ តូប ដេីម្បីជៀសវាងការប៉ះពាល់ក្នុងការអភិវឌ្ឍន៍ផ្លូវខាងលេី។ ជាការសហការដើម្បីបានផ្លូវបេតុងស្អាត ពលរដ្ឋក៏នាំគ្នាកាត់ចេញតាមការណែនាំរបស់អាជ្ញាធរ តែរហូតមកដល់ពេលនេះ នៅមិនទាន់ឃេីញមានការអភិវឌ្ឍន៍ស្ថាបនាផ្លូវខាងលេីនេះទេ ឃេីញអាជ្ញាធរចុះកាយផ្លូវយកសំរាមចេញនៅចុងភូមិខាងកេីតប្រម៉ាណ៥០ម៉ែត្រ។
ពលរដ្ឋបន្ថែមទៀតថា ការកាយផ្លូវនេះ អាចប្រឈម និងបង្កគ្រោះថ្នាក់នៅពេលយប់ ព្រោះផ្លូវនេះមិនមានភ្លេីងបំភ្លឺផ្លូវនោះទេ ខណៈផ្លូវក៏ខូចទ្រុឌទ្រោមខ្លាំងពេលមានភ្លៀងធ្លាក់តែងជន់លិច និងមានពលរដ្ឋធ្វើដំណើរដួលបង្កជារបួសជាញឹកញ៉ាប់ផងដែរ។

ជុំវិញបញ្ហានេះ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានប្រាប់ភ្នាក់ងារ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៧កក្កដា នេះថា ការកាយផ្លូវនៅចុងភូមិខាងកេីតប្រម៉ាណ៥០ម៉ែត្រនោះ កន្លងមកពេលមានភ្លៀងធ្លាក់ម្តងម្កាលតែងតែដក់ទឹកលិចផ្លូវ ហេីយម្យ៉ាងទៀតពលរដ្ឋតែងយកសំរាមទៅដោះចោលទីនោះ ទេីបលោកដាក់គ្រឿងចក្រ កាយចេញបញ្ជៀសទឹកលិចដក់លេីផ្លូវ និងហាមមិនឱ្យពលរដ្ឋបោះសំរាមនៅទីនោះបន្តទៀត។ លោកចៅសង្កាត់បន្ថែមថា ចំពោះការស្ថាបនាផ្លូវមួយខែ្សនេះអាចនឹងគ្រោងធ្វេីនៅឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ៖ សុខា







-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


