ព័ត៌មានអន្ដរជាតិ
លោក ត្រាំ នឹងរៀបចំសមាជបក្សម្ដងទៀតនៅកន្លែងដែលលោកត្រូវគេប៉ងធ្វើឃាត
លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២៦ខែកក្កដាថា លោកនឹងធ្វើសមាជគណបក្សសាធារណរដ្ឋមួយទៀត ក្នុងពេលឆាប់ៗខាងមុខ នៅទីតាំងដែលខ្មាន់កាំភ្លើងម្នាក់ធ្លាប់ប៉ុនងប៉ងធ្វើឃាតរូបលោក តែមិនបានសម្រេចកាលពីជិត២សប្តាហ៍មុន។

អតីតប្រធានាធិបតីអាមេរិករូបនេះ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «ខ្ញុំនឹងត្រឡប់ទៅទីក្រុង Butler រដ្ឋ Pennsylvania វិញ សម្រាប់ពិធីជួបជុំដ៏ធំ និងស្រស់ស្អាត»។ យ៉ាងណាមិញ លោក ត្រាំ មិនបានប្រាប់ពីកាលបរិច្ឆេទសម្រាប់សមាជនេះទេ ប៉ុន្តែលោកបានឲ្យគ្រប់គ្នា «រង់ចាំ» សម្រាប់ព័ត៌មានលម្អិត។
ហេតុការណ៍លបប្រហារលោក ត្រាំ កាលពីថ្ងៃទី១៤ខែកក្កដា បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណាក្តី លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ។
កាលពីថ្ងៃពុធ សភាអាមេរិកបានបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងការបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេតការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ ហើយបានបង្ហាញពីការខឹងសម្បារចំពោះវិធានការគ្រប់គ្រងស្ថានការណ៍របស់ទីភ្នាក់ងារចារកម្ម។
ការស្ទង់មតិរបស់សារព័ត៌មាន Wall Street Journal ដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានឲ្យដឹងថា លោក ត្រាំ បាននាំមុខ២% លើអនុប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី កាម៉ាឡា ហារីស ក្នុងសម្លេង ៤៩% ទល់នឹង ៤៧% សម្រាប់ការប្រកួតប្រជែងតំណែងជាប្រធានាធិបតីអាមេរិកនាថ្ងៃទី៥ខែវិច្ឆិកាខាងមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


