កីឡា
គ្រូបង្វឹកឃីកបុកសីងបង្ហាញផែនការត្រួសៗអំពីគោលដៅសម្រាប់ឆ្នាំ២០២១ ពេលចាប់ផ្ដើមហ្វឹកហាត់ផ្លូវការ
បន្ទាប់ពីសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជា ត្រូវបានលេចរូបរាងនាដើមឆ្នាំ២០២១ នេះ គ្រូបង្វឹកឃីកបុកសីង លោក ជា រិទ្ធ និងប្រធានបច្ចេកទេសរបស់សហព័ន្ធបានបង្ហើបអំពីផែនការធ្វើឲ្យប្រសើរឡើងចំពោះក្បាច់គុនថ្មីដែលត្រៀមខ្លួនទៅចូលរួមនៅស៊ីហ្គេមនាប្រទេសវៀតណាម ចុងឆ្នាំនេះ។
តាមការគ្រោងទុកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣១នៅប្រទេសរៀតណាមនឹងចាប់ផ្ដើមពីថ្ងៃទី ២១ វិច្ឆិកា រហូតដល់ថ្ងៃទី ២ ខែធ្នូ នាពេលខាងមុខ។

លោក ជា រិទ្ធ បានថ្លែងឲ្យដឹងថា «កូនសិស្សឃីកបុកសីងមួយចំនួនបានមកហ្វឹកហាត់ចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍នេះតទៅនៅសហព័ន្ធឃីកបុកសីងតាមគោលការណ៍កោះហៅរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមានទីតាំងនៅស្ដាតចាស់ ហើយមួយចំនួនទៀត នឹងចូលរួមជាមួយពួកយើងនៅសប្ដាហ៍ ក្រោយ។ អ្នកដែលចុះឈ្មោះចូលរួមហ្វឹកហាត់ឃីកបុកសីង មានប្រហែល ១០ នាក់គិតត្រឹមពេលនេះ»។
គ្រូបង្វឹកដដែលបញ្ជាក់ថា ឃីកបុកសីង ជាក្បាច់គុនថ្មីសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ប៉ុន្តែ លោកសង្ឃឹមថាពួកគេនឹងធ្វើបានល្អ ហើយមានគុណភាពប្រសើរឡើងពេលចេញទៅប្រកួតស៊ីហ្គេមឆ្នាំនេះ។
«ឆ្នាំនេះយើងផ្ដោតលើការរៀនក្បួនច្បាប់ដែលត្រូវប្រកួត និងបច្ចេកទេសប្រកួតយកពិន្ទុដើម្បីកុំឲ្យឡើងទៅវ៉ៃខុសគោលការណ៍ ឬ បទបញ្ជាការប្រកួត។ ការប្រកួតឃីកបុកសីង មានរហូតដល់ ៨ វិញ្ញាសាឯណោះដែលត្រូវសិក្សា ហើយយើងវ៉ៃវិញ្ញាសាណា ឲ្យច្បាស់វិញ្ញាសានោះនៅស៊ីហ្គេម។ ឃីកបុកសីងត្រូវមានបម្លាស់ទីរហ័ស បូកផ្សំនឹងបច្ចេកទេសផ្សេងៗទៀត»។ លោកប្រធានបច្ចេកទេសនៃសហព័ន្ធកីឡាប្រដាល់ឃីកបុកសីងបានពន្យល់បែបនេះ។
ថ្មីៗនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតឲ្យមានសហព័ន្ធកីឡាឃីកបុកសីងមិនមែនជារឿងចៃដន្យ ឬបង្កើតឡើងឲ្យតែមាននោះទេ ប៉ុន្តែជាការបង្កើតឡើងចំពេលដែលកីឡាប្រដាល់ឃីកបុកសីងកំពុងមានតម្រូវការចាំបាច់នាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគតខាងមុខ។
លោក ជា រិទ្ធ ដាក់ក្ដីរំពឹងថា «ខ្ញុំនឹងព្យាយាមធ្វើឲ្យការផ្លាស់ប្ដូររបស់កីឡាករកីឡាការិនីគុនខ្មែរមកឃីកបុកសីង ឲ្យទទួលបានជោគជ័យទោះវាលំបាកបន្តិចក៏ដោយ។ ហើយខ្ញុំជឿជាក់ថា ស៊ីហ្គេមចុងឆ្នាំនេះទទួលបានលទ្ធផលល្អប្រសើរជាងបណ្ដាឆ្នាំកន្លងទៅដែលមិនទាន់មានសហព័ន្ធឃីកបុកសីង»។

នាពេលកន្លងទៅកីឡាករប្រដាល់គុនខ្មែរ គង់ សំបូរ ធ្លាប់ចេញទៅប្រកួតឃីកបុកសីងនៅសង្វៀន ONE Championship កាលខែ កុម្ភៈ ឆ្នាំ ២០១៩ នៅប្រទេសសិង្ហបុរី។
នៅឆ្នាំជាមួយគ្នានេះដែរ កម្ពុជាបានបញ្ជូនកីឡាករប្រដាល់ឃីកបុកសីងមួយចំនួនទៅប្រកួតកីឡាស៊ីហ្គេមនៅប្រទេសហ្វីលីពីន និងទទួលបានមេដាយសំរឹទ្ធ៣គ្រឿងគឺកីឡាករ ឡៅ ចន្ទ្រា, ខែម ចាន់ និង សុខ សាវិន ជាដើម មុនពេលសហព័ន្ធឃីកបុកសីង ត្រូវបានបង្កើតជាផ្លូវការ។
សហព័ន្ធកីឡាប្រដាល់ឃីកបុកសីងកម្ពុជាបង្ហាញអំពីឆន្ទៈក្នុងការបណ្តុះបណ្តាលកីឡាករ កីឡាការិនីកម្ពុជាឲ្យស្របតាមច្បាប់ឃីកបុកសីងអន្តរជាតិហើយក៏អាចនាំ កីឡាករ-កីឡាការិនីដែលមានសមត្ថភាពចេញទៅប្រកួតលក្ខណៈអន្តរជាតិដូចជាកម្រិតស៊ីហ្គេម តំបន់ និងពិភពលោក ជាពិសេសសង្វៀន ONE Championship ដោយមានការប្រកួតឃីកបុកសីងអាជីពកម្រិតពិភពលោកទៀតផង៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ