កីឡា
គ្រូកម្ពុជា ថាលទ្ធផលចាញ់មិនអាក្រក់ពេកទេ ខណៈគ្រូបង់ក្លាដែស ថាដឹងក្បួនលេងរបស់កម្ពុជាអស់
កម្ពុជា បានប្រកួតចាញ់ បង់ក្លាដែស ក្នុងជំនួបមិត្តភាពអន្តរជាតិ ដោយលទ្ធផល ០-១ នាពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ម្សិលមិញ។

ទោះបីជារងបរាជ័យ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថាលទ្ធផលចាញ់នេះមិនជាអាក្រក់ពេកទេ ខណៈគ្រូបង់ក្លាដែស លោក Javier Fernández Cabrera ថាបានដឹងក្បួនលេងរបស់កម្ពុជាអស់ទៅហើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បាននិយាយថា៖ «វាមិនមែនជាការប្រកួតដ៏ល្អទេ វាក៏មិនអាក្រក់ពេកទេ ប៉ុន្តែចំនុចគឺនៅត្រង់ថាដូចខ្ញុំនិយាយម្សិលមិញ (ម្សិលម្ងៃ) យើងបង្កើតឱកាសបានច្រើន ប៉ុន្តែយើងមិនអាចបង្កើតគ្រាប់បាល់បាន នៅពេលដែលយើងគួរតែទាត់ចូល។»

«បើទោះបីជាកីឡាករមួយចំនួនមិនត្រូវបានកោះហៅលើកនេះ បើទោះបីជាយើងមានពួកគេ ពិតណាស់យើងមិនអាចសម្រេចទៅលើគ្រាប់បាល់បានទេ ប៉ុន្តែចំនុចសំខាន់គឹដែលកោះហៅលើកនេះ ពួកគេមានសក្ដានុពល យ៉ាងហោចណាស់ពួកគេបានជាប់តេសត្តកម្លាំងអំណត់ មានន័យថាពួកគេមានទម្រង់លេងខ្ពស់ទៅលើកម្លាំងអំណត់ច្រើនជាងកីឡាករដទៃទៀតនៅកម្ពុជា។» គ្រូកម្ពុជាបានបន្ថែម។
ដោយគ្រូបង់ក្លាដែស លោក Javier Fernández Cabrera បានលើកឡើងផងដែរថា៖ «យើងដឹងថាវានឹងក្លាយជាការប្រកួតដ៏ពិបាកសម្រាប់យើង តែយើងដឹងរបៀបលេងរបស់កម្ពុជា ដោយកម្ពុជាព្យាយាមលេងគ្រប់គ្រងបាល់ច្រើន អ៊ីចឹងយើងឃើញចន្លោះប្រហោង។ នៅវគ្គទី ១ យើងធ្វើមិនសូវបានល្អ ប៉ុន្តែយើងនៅតែអាចបញ្ចប់ដោយនាំមុខ ១-០ ហើយនៅវគ្គទី ២ យើងអាចគ្រប់គ្រងបាល់បានច្រើនជាងមុន ឱកាសច្រើនជាងមុន យើងដាក់សម្ពាធបានខ្លាំងជាងវគ្គទី ១។»

សូមរំលឹកថា គ្រាប់បាល់តែមួយគ្រាប់គត់កើតឡើងក្នុងការប្រកួត ដោយបង់ក្លាដែសធ្វើបានសម្រេចនៅនាទី២៣ ដោយកីឡាករ Rakib Hossain៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


