កីឡា
គ្រូបង្វឹកកម្ពុជាថា U-23 ជប៉ុនជាក្រុមខ្លាំង ទោះភាគច្រើនមកពីក្រុមសាកលវិទ្យាល័យ
នៅព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ លោក Ryu Hirose គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានចូលរួមក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមិត្តភាពទល់នឹង U-23 ជប៉ុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក Ryu Hirose បានលើកឡើងថាជាឱកាសដ៏ល្អ ដើម្បីប្រកួតទល់នឹងក្រុមជប៉ុន បើទោះបីដឹងថាក្រុមនេះភាគច្រើនមានកីឡាករមកពីសាកលវិទ្យាល័យក៏ដោយ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុន គឺមានកម្រិតខ្ពស់។

លោក Ryu Hirose បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងគិតថាការប្រកួតនេះ គឺជាឱកាសដ៏ល្អ ដើម្បីប្រកួតប្រជែងថា យើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង នេះក៏ជាការត្រៀមដ៏ល្អសម្រាប់ការប្រកួតបន្ទាប់ទៀត ពីការត្រៀមបានកម្រិតណា»។
«ខ្ញុំចង់និយាយពីក្រុមជប៉ុនលើកនេះ កីឡាករទាំងអស់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុន គឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំកំពុងត្រៀមខ្លួនចូលក្រុមនៃលីគបាល់ទាត់ជប៉ុន ដូច្នេះក្នុងក្រុមទាំងមូលយើងត្រូវតែផ្លាស់ប្ដូរការគិតរបស់យើង វានឹងមិនមែនជាការប្រកួតងាយស្រួលឡើយដូចដែលប្រជាជនកម្ពុជារំពឹងនោះទេ អ៊ីចឹងយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព»។

លោកក៏បានបន្ថែមឲ្យដឹងទៀតពីការត្រៀមខ្លួនរបស់ក្រុម គឺធ្វើបានល្អ ប៉ុន្តែមិនមានអារម្មណ៍ថាជាការប្រកួតដ៏ងាយស្រួលឡើយ ជាពិសេសក្រុម U-23 ជប៉ុន ទើបតែលេងចាញ់ ក្រុមកូរ៉េ។
បញ្ជាក់ថា ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន នឹងធ្វើឡើងនៅ ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ ស្អែកនេះ វេលាម៉ោង ៧:០០ នាទីយប់ នាពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានការផ្សាយផ្ទាល់តាមរយៈ BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


