ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះទាបបំផុត រាប់តាំងពីខែមករា
តម្លៃប្រេងឆៅ បានបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍កាលពីថ្ងៃសុក្រ ដោយធ្លាក់ចុះទាបបំផុត រាប់តាំងពីខែមករាដើមឆ្នាំ ដោយសារតែកំណើនការងារនៅសហរដ្ឋអាមេរិកយឺតយ៉ាវ តែអត្រាអត់ការងារធ្វើកើនឡើង ចំពេលដែលសកម្មភាពរោងចក្រនៅចិនក៏ធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានធ្លាក់ចុះ ២,៧១ ដុល្លារ ឬ ៣,៤១ ភាគរយ ដោយបញ្ចប់ការជួញដូរនៅតម្លៃ ៧៦,៨១ ដុល្លារ/បារ៉ែល។ តម្លៃប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,៧៩ ដុល្លារ ឬ ៣,៦៦ ភាគរយ ដោយជួញដូរនៅ ៧៣,៥២ ដុល្លារ/បារ៉ែល។
អ្នកវិភាគបានទាញភ្ជាប់ការធ្លាក់ចុះទាបនេះ ទៅនឹងទិន្នន័យរដ្ឋាភិបាលអាមេរិក ដែលបង្ហាញថា កំណើនការងាររបស់សហរដ្ឋអាមេរិកក្នុងខែកក្កដា ស្ថិតក្នុងសន្ទុះយឺតយ៉ាវជាងការរពឹងទុក ខណៈអត្រាអត់ការងារធ្វើបានកើនដល់ ៤,៣ ភាគរយ ដែលបង្កជាការភ័យខ្លាំងពីវិបត្តិសេដ្ឋកិច្ច។

ជាមួយគ្នានេះ ទិន្នន័យសេដ្ឋកិច្ចពីប្រទេសនាំចូលប្រេងកំពូលចិន និងការស្ទង់មតិផ្សេងៗ ដែលបង្ហាញពីសកម្មភាពផលិតកម្មខ្សោយនៅទូទាំងអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិក បានបង្កើនហានិភ័យលើការស្ទុះងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចពិភពលោក ដែលនឹងដាក់សម្ពាធលើការប្រើប្រាស់ប្រេង។
ការកើនឡើងនៃទិន្នផលប្រេងរបស់អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ក្នុងខែកក្កដា ដ៏ជួញធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះផងដែរ។ OPEC+ បានផលិតប្រេងប្រមាណ ២៦,៧០ លានបារ៉ែល/ថ្ងៃ កាលពីខែមុន ដោយកើនឡើងប្រមាណ ១០០ ០០០ បារ៉ែល/ថ្ងៃ ពីខែមិថុនា។
យ៉ាងណាមិញ អ្នកវិនិយោគលើវិស័យប្រេង នៅតែសង្កេតមើលស្ថានការណ៍នៃជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងបន្តពុះកញ្រ្ជោលប៉ុន្មានថ្ងៃចុងក្រោយនេះ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៦ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


