ព័ត៌មានជាតិ
ក្រសួងមុខងារសាធារណៈ ឱ្យស្ថាប័នរដ្ឋបើកប្រាក់ឧបត្ថម្ភភ្ជុំបិណ្ឌ៥ម៉ឺនរៀលដល់មន្ត្រីរាជការ នៅខែកញ្ញាតំណាលគ្នានឹងប្រាក់ខែ
ក្រសួងមុខងារសាធារណៈ បានប្រកាសនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ សម្រាប់មន្ត្រីរាជការស៊ីវិល ទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ៥ម៉ឺនរៀលក្នុងម្នាក់ៗ ដោយអាចបើកក្នុងខែកញ្ញា ដំណាលគ្នាជាមួយប្រាក់បៀរវត្សដែរ។

សេចក្តីជូនដំណឹងនេះ ធ្វើឡើងតាមការកំណត់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀល ក្នុងម្នាក់ៗ សម្រាប់មន្ត្រីរាជការ ក្នុងឱកាសពិធិបុណ្ឌភ្ជុំបិណ្ឌខាងមុខ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ។ សេចក្តីប្រកាស បានបញ្ជាក់ថា សូមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រៀបចំបើកប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀរវត្សប្រចាំខែកញ្ញា តែមួយលើក ឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤។

បន្ថែមពីនេះ ត្រូវរៀបចំបើកផ្តល់ប្រាក់បៀរវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៤ ឱ្យបានក្នុងសប្តាហ៍ទី១ នៃខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ ក្នុងខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។ ក្រសួងក៏សង្ឃឹមថា គណៈគ្រប់គ្រងគ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមសហការអនុវត្តខ្លឹមសារក្នុងសេចក្តីជូនដំណឹងឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ អុន ស្រីមាន
-
សន្តិសុខសង្គម៤ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


