សន្តិសុខសង្គម
អភិបាលរាជធានី ចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងធ្លាក់មួយមេធំយប់មិញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃ០៨សីហានេះ បានដឹកនាំមន្ត្រីអាជ្ញាធខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ ក្រោយភ្លៀងបានធ្លាក់ខ្លាំង និងជាច្រើនម៉ោងដែលបានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងការលិចលង់។

សកម្មភាពចុះពិនិត្យស្ថានភាពទឹកភ្លៀងនៅម្តុំមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលជាតំបន់ទទួលរងការលិចលង់ខ្លាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ចុះបំពេញការងារនេះទាំងយប់ផងដែរ ពោលគឺក្រោយពីកាយសំរាមចេញពីមាត់លូដើម្បីអោយទឹកហូស្រកអស់ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវលាងសំអាតផ្លូវតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចំពោះសុខទុក្ខប្រជាពលរដ្ឋក៏ជាសុខទុក្ខរបស់សម្ដេចដែរហើយសម្ដេចបានណែនាំឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវតែយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ និងក្ដីកង្វល់របស់បងប្អូនប្រជាពលរដ្ឋដោយសារប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខាងលើនេះរាល់ថ្ងៃ។

បើតាមការឱ្យដឹងពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានអោយដឹងថា នៅយប់ថ្ងៃទី០៨ សីហាម្សិលម៉ិញនេះ មេឃបានភ្លៀងយ៉ាងខ្លាំង និងមានរយៈពេលពី២ទៅ៤ម៉ោង តាមតំបន់ដែលធ្វើអោយកំរិតទឹកភ្លៀងឡើងដល់១៤១មីលីម៉ែត្រ បានធ្វើអោយតំបន់មួយចំនួននៅរាជធានីភ្នំពេញទទួលរងនៅការលិចលង់ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកបានដឹកនាំអាជ្ញាធរ មន្ត្រីជំនាញចុះពិនិត្យស្ថានភាពទឹកភ្លៀងទាំងយប់ដោយផ្ទាល់ដល់កន្លែង និងបានណែនាំអោយក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ចញរថយន្តបូមទឹកដើម្បីធ្វើសកម្មភាពបូម និងកាយសំរាមចេញពីមុខលូទាំងយប់ផងដែរ ជាពិសេសនៅចំណុចផ្លូវលេខ២៣០ ផ្លូវ៣៣៦ ម៉ុងឌីយ៉ាល់លើមហាវិថីម៉ៅសេទង់ក្នុងខណ្ឌទួលគោក។

លោក ឃួង ស្រេង ធ្លាប់បានអំពាវនាវជាច្រើនលើកច្រើនសាររួចមកហើយ អោយប្រជាពលរដ្ឋវេចខ្ចប់ ទុកដាក់ និង បញ្ចេញសំរាម សំណល់រឹង អោយបានត្រឹមត្រូវ កុំអោយសំរាមចូលក្នុងមាត់លូ បើមាត់លូ កកស្ទះទៅដោយសំរាមនោះ នៅពេលភ្លៀងធ្លាក់ម្តងៗ វានិងទទួលរងការលិចលង់ហើយជៀសមិនរួចទេ។

គួរបញ្ជាក់ថា ក្រោយពីកាយសំរាមចេញពីមាត់លូ នៅម្តុំមជ្ឈមណ្ឌលម៉ូងឌីយ៉ាល់ ក្នុងមូលដ្ឋានខណ្ឌទួលគោក មិនបានប៉ុន្មានម៉ោងទេ ទឹកក៏បានហូស្រកអស់ ហើយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏បានប្រើរថយន្តបាញ់លាងសំអាតផ្លូវទាំងយប់តែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


