ព័ត៌មានជាតិ
ចិនប្តេជ្ញាជួយកម្ពុជាសម្រេចគោលដៅឆ្នាំ២០៥០ ជាប្រទេសអ្នកមាន តាមរយៈការជួយអភិវឌ្ឍធនធានមនុស្ស
សម្តេចពញាចក្រី ហេង សំរិន បានបង្ហាញក្ដីជឿជាក់ថា បេសកកម្មកាទូតរបស់លោក វ៉ាង វិនពីន នឹងជំរុញមិត្តភាពដែកថែបកម្ពុជា-ចិន ឱ្យចេញជាលទ្ឋផលដល់ប្រទេសទាំងពីរច្រើនថែមទៀត ខណៈលោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានគូសបញ្ជាក់ថា ចិននឹងបន្តជួយកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសអ្នកមាន។

លើកឡើងនៅក្នុងជំនួប នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានស្វាគមន៍លោក វ៉ាង វិនពីន ដែលទើបទទួលបានបេសកកម្មថ្មីនៅកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ សម្តេច លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងបានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀតផង។
សម្តេចពញាចក្រី បង្ហាញនូវជំនឿយ៉ាងមុតមាំថា បេសកកម្មរបស់លោក វ៉ាង វិនពីង ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ រឹងមាំ និងមានលទ្ឋផល ដល់ប្រទេសទាំងពីរច្រើនថែមទៀត។

សម្តេច ហេង សំរិន បានអរគុណចំពោះចិន ដែលតែងតែគាំទ្រកម្ពុជា ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍស្របតាមលក្ខខណ្ឌជាតិ និងបន្តផ្តល់ជំនួយជាច្រើន ដែលមិនត្រឹមតែជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាទៀតផង។ ចំពោះកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់ចិនក្នុងកិច្ចការតំបន់ និងសកល ពិសេសការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នេះជាការបន្ថែមរបស់សម្ដេចចក្រី ហេង សំរិន។
ចំពោះកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ សម្តេចចក្រី ប្រធានកិត្តិយសគណបក្សប្រជាជន បានចាត់ទុកថា ជាកិច្ចសហប្រតិបត្តិការស្នូល ដោយថ្នាក់ដឹកនាំទាំងពីរបានបន្តប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្តូរទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់វេទិការតំបន់ និងអន្តរជាតិ។ តែយ៉ាងណា សម្តេចចក្រី បានសំណូមពរចិនឱ្យជួយអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាលើវិស័យកីឡា សុខភាពសាធារណៈ និងបណ្តុះបណ្តាលអ្នកនយោបាយវ័យក្មេងនៅកម្ពុជាជាដើម។

ជាកាឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអរគុណកម្ពុជាដែលតែងតែគាំទ្រចិន ហើយនឹងបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសចិនប្តេជ្ញាក្នុងការជួយដល់កម្ពុជាសម្រេចបាននូវគោលដៅឆ្នាំ២០៥០ តាមរយៈការជួយអភិវឌ្ឍធនធានមនុស្ស និងអភិបាលកិច្ច ការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានជាអាទិ៍ វិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ការលើកកម្ពស់ជីវភាពប្រជាជន និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។
លោកទូតចិន បញ្ជាក់ជូនសម្ដេចចក្រី ថា កម្ពុជា-ចិន កំពុងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងរឹងមាំក្នុងបរិបទនៃការប្រឈមទៅនឹងវិបត្តិភូមិសាស្រនយោបាយក្នុងពេលបច្ចុប្បន្ន។ ដូច្នេះ ប្រទេសទាំងពីរបានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក ដោយផ្តោតលើផលប្រយោជន៍រួម។ លោកឯកអគ្គរដ្ឋទូត បានចាត់ទុកកម្ពុជា និងចិន ជាស្ថាបនិកនៃសន្តិភាពដូចគ្នា ដោយកម្ពុជាបានអនុវត្តយ៉ាងជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់ខ្លួន ហើយចិនក៏បានប្រកាន់ខ្ជាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


