Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ចុះ​បាញ់ថ្នាំ​ទំាងយប់ផ្សារក្តាម ក្រោយ​គូ​សង្សារ​ចិន​ឆ្លងកូវីដ ១៩

បានផុស

នៅ

នៅយប់ថ្ងៃព្រហស្បតិ៍​ រដ្ឋបាល​ខេត្តព្រះសីហនុ បាន​បើក​យុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុមានដូចជា ផ្សារក្តាម ផ្លូវកែងបត់ទៅសេតេ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាទីតាំងដែលបុរសជនជាតិចិន អាយុ ៣៤ឆ្នាំ និងស្ត្រីជាសង្សារ បានចូលទៅទិញគ្រឿងសមុទ្រកាលពីពេលកន្លងមក។

វិធានការចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនក្នុងក្រុងព្រះសីហនុ គឺអនុវត្តតាមការណែនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកអាជីវកម្មដឹកអ្នកដំណើរតាមរថយន្តក្រុង រថយន្តឈ្នួល រថយន្តតាក់ស៊ី និងមធ្យោបាយដឹកអ្នកដំណើរគ្រប់ប្រភេទចេញ-ចូលខេត្តព្រះសីហនុមួយរយៈ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវីដ១៩ទៅកន្លែងផ្សេងទៀត។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា ចំពោះរថយន្តដឹកទំនិញ នៅបន្តដំណើរការធម្មតាប៉ុន្តែត្រូវកម្រិតចំនួនមនុស្ស ឲ្យបានជាក់លាក់ ត្រឹម ២ នាក់ គឺអ្នកបើកបរ និងជំនួយការ។

ការ​ចេញ​វិធានការ​គ្រប់គ្រង​លំហូរ​ពលរដ្ឋ​ចេញ​ចូល​ក្រុង​ព្រះសីហនុ ក្រោយ​ការ​ផ្ទុះ​អ្នក​​ឆ្លង​កូវីដ ១៩ យ៉ាង​ធ្ងន់ធ្ងររហូត​ដល់​អាជ្ញាធរ​បាន​ចុះបិទទីតាំង​ជា​ច្រើន​ ដើម្បី​កាត់ផ្តាច់​ការ​ចម្លង​ចូល​សហគមន៍។

គិតត្រឹមម៉ោង១២ និង០០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ខេត្តព្រះសីហនុ មាន​អ្នក​ឆ្លង​សរុបចំនួន ៧១នាក់ ស្រី៣២នាក់ (ជនជាតិចិន ៦០នាក់ ស្រី២៥ នាក់ ស្រ្តីជនជាតិវៀតណាម ៥នាក់ ជនជាតិខ្មែរ៦នាក់ ស្រី២នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្រ្តា ទទួលបានពានរង្វាន់ «បេសកជនពិសេស នៃសុចរិតភាពព័ត៌មាន»ពីប្រទេសស្រីលង្កា

សេដ្ឋកិច្ច៨ នាទីutes មុន

កម្ពុជារកចំណូលបានជាង $៧,៦ ពាន់លាន ពីការនាំចេញសម្លៀកបំពាក់នៅឆមាសទី១

កីឡា១៣ នាទីutes មុន

ខេត្តត្បូងឃ្មុំ បំបាក់ ខេត្តព្រៃវែង ៧-០ ខណៈកំពង់ចាម ឈ្នះ ស្វាយរៀង ២-១ ពាន​សម្តេច​តេជោ​ថ្នាក់​ខេត្ត

ព័ត៌មានជាតិ១៤ នាទីutes មុន

ពលករខ្មែរ ១ ម៉ឺន ៣ ពាន់នាក់ ទទួលបានការងារធ្វើក្រោយត្រឡប់មកពីប្រទេសថៃ

ព័ត៌មានជាតិ២២ នាទីutes មុន

មាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់សញ្ជាតិ នឹងធ្វើវិសោធនកម្ម ដើម្បីកំណត់ដកសញ្ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម