សេដ្ឋកិច្ច
រាជរដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៣៧ ជាមួយទុនជាង ៦ ពាន់លានដុល្លារ
នៅក្នុងរយៈពេល ១១ ខែ រាជរដ្ឋាភិបាលអាណត្តិថ្មី បានអនុម័តគម្រោងវិនិយោគចំនួន ២៣៧ គម្រោង ជាមួយទុនវិនិយោគជាង ៦ ពាន់លានដុល្លារ មានការកើនឡើង ២២០% ប្រៀបធៀប ១១ ខែដូចគ្នា ឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិមកលើស្ថេរភាពនយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ថ្លែងនៅក្នុងបាឋកថា ស្ដីពី អត្ថប្រយោជន៍ព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា អ្នកវិនិយោគនៅតែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
កំណើនគម្រោង និងទុនវិនិយោគ បានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគពីបរទេស។
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល មានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជាធ្វើឱ្យមានការបណ្ដាក់ទុនវិនិយោគមកកម្ពុជាកាន់តែច្រើន។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីចុងសប្តាហ៍មុនតាមរយៈ ការតាមដានយ៉ាងយកចិត្តទុកដាក់ និងជាប្រចាំលើសូចនាករសំខាន់ៗ និងផ្អែកលើទិន្នន័យដែលទទួលបាន ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។
«កំណើននេះគឺទាបជាងតួលេខកំណើនដែលត្រូវបានព្យាករនៅពេលរៀបចំច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ នេះ ដោយសារកត្តាពីរសំខាន់គឺទំហំសេដ្ឋកិច្ចកម្ពុជាផ្អែកលើទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស. ឆ្នាំពេលថ្មី ឆ្នាំ ២០១៤ ធំជាងទំហំសេដ្ឋកិច្ចផ្អែកលើទិន្នន័យ ផ.ស.ស. ឆ្នាំគោលចាស់ ឆ្នាំ ២០០០ ដែលការណ៍នេះធ្វើឱ្យសេដ្ឋកិច្ច កម្ពុជាផ្អែកលើឆ្នាំគោលថ្មី ជារួមមិនអាចមានអត្រាកំណើនខ្ពស់ដូចទំហំសេដ្ឋកិច្ចផ្អែកលើឆ្នាំចោលលាស់ឡើយ(កត្តាតួលេខ) និង ទី២ ការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេស សំណង់ និងអចលនទ្រព្យ (កត្តាសេដ្ឋកិច្ចជាក់ស្តែង)»។ នេះបើយោងតាមរបាយការណ៍ដែលត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២០ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


