ព័ត៌មានជាតិ
អាជ្ញាធរគ្រឿងញៀនពង្រឹងសមត្ថភាពជនបង្គោល មិត្តអប់រំមិត្ត ពីបញ្ហាគ្រឿងញៀនក្នុងវិស័យការងារ
អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានផ្តល់កិច្ចសហការដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្វើបទបង្ហាញក្នុងសិក្ខាសាលាស្ដីពីការពង្រឹង និងជំរុញដល់ម្ចាស់គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត និងបានផ្សព្វផ្សាយអប់រំ និងបណ្តុះបណ្តាលដល់ជនបង្គោល មិត្តអប់រំមិត្ត ពីជំងឺអេដស៍ និងគ្រឿងញៀន។

សិក្ខាសាលានេះប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពពង្រឹងការងារផ្សព្វផ្សាយបន្តដល់កម្មករនិយោជិតនៅតាមគ្រឹះស្ថានផ្នែកសេវាកម្សាន្ត ។
ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈបានថ្លែងអំណរគុណ និងផ្តល់បទបង្ហាញផ្តល់ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន បារីអេឡិចត្រូនិក ច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងផលប្រយោជន៍ការប្រើប្រាស់App Nodrugផងដែរ។

លោក ហ៊ុយ ហានសុង បានថ្លែងអំណរគុណដល់គ្រប់ភាគីដែលបានផ្តល់កិច្ចសហការធ្វើឱ្យមានវឌ្ឍនភាពពីការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងគ្រឿងញៀនតាមខ្លឹមសារប្រកាសលេខ ០៨៦ ប្រកាសលេខ១៩៤ និងសេចក្ដីណែនាំលេខ០០៨ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយលោកក៏បានផ្តាំផ្ញើឱ្យជនបង្គោលដែលទទួលបានពង្រឹងសមត្ថភាពនាពេលនេះត្រូវតែពង្រីកការផ្សព្វផ្សាយបន្តដល់មិត្តភក្តិជាបុគ្គលិករួមការងារគ្រឹះស្ថានផ្នែកសេវាកម្សាន្តដើម្បីសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន-អេដស៍ពិសេសចូលរួមធ្វើឱ្យសម្រេចបាននូវឆន្ទ:ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលនិតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបញ្ហាអាទិភាពឆ្លើយតបកង្វល់ប្រជាពលរដ្ឋ៕
អត្ថបទ៖ សុភា




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


