ជីវិតកម្សាន្ដ
សុខ ពិសី បរិច្ចាគថវិកា ២ ពាន់ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»
តារាចម្រៀងសំនៀងផ្អែម កញ្ញា សុខ ពិសី បានប្រកាសចូលរួមបរិច្ចាគនូវថវិកាផ្ទាល់ខ្លួនចំនួន ២ ពាន់ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា។

ជាការកត់សម្គាល់ស្របពេលមានការអំពាវនាវរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា គេសង្កេតឃើញមានកំពូលតារាចម្រៀងល្បីៗ ជាច្រើនរូបរបស់កម្ពុជា ព្រមទាំងមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរជាច្រើន បាននាំគ្នាផុសផុលក្នុងការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។
តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បញ្ជាក់ឲ្យដឹងថា «នាងខ្ញុំ សុខ ពិសី សូមចូលរួមបរិច្ចាគថវិកាចំនួន ២ ពាន់ដុល្លារ ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដោយក្ដីគោរពស្រលាញ់ពីនាងខ្ញុំ»។

តាមការកត់សម្គាល់ នេះពុំមែនទើបជាលើកទី ១ នោះទេ សម្រាប់តារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី ដែលបានចូលរួមជួយដល់កិច្ចការងារសង្គម និងមនុស្សធម៌ផ្សេងៗ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងពេលនេះ នាងបានបរិច្ចាគថវិកាចំនួន ២ ០០០ ដុល្លារ ដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ផងដែរ។
អ្នកស្នេហា និងគាំទ្រវិស័យសិល្បៈរបស់ខ្មែរ បានមើលឃើញថា តារាចម្រៀងស្រីសំឡេងស្រទន់ កញ្ញា សុខ ពិសី ថ្វីត្បិតបច្ចុប្បន្ននាងមានវ័យច្រើនបន្តិចក៏ពិតមែន ប៉ុន្តែបើកត់សម្គាល់ប្រជាប្រិយភាព និងការគាំទ្រ នៅតែរក្សាបានដូចដើម។ ការរក្សាបានប្រជាប្រិយភាព និងការគាំទ្រនេះ ក៏ព្រោះតែស្រីស្រស់ សុខ ពិសី គឺជាអ្នកចម្រៀងខ្មែរមួយរូបដែលមានសមត្ថភាពច្រៀងបានល្អ បូករួមរូបសម្រស់ស្រស់ស្អាត និងទេពកោសល្យសិល្បៈជាដើម៕
អត្ថបទ ៖ ចាន់រ៉ា



-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
នយោបាយ២១ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


