ព័ត៌មានជាតិ
គាំទ្រសកម្មភាពរបស់អង្គការម៉ារីណុលដែលបានបន្តចូលរួមការពារសិទ្ធិកុមារនៅកម្ពុជា
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតីសម្បទាបានថ្លែងនូវការសាទរចំពោះសកម្មភាពរបស់អង្គការម៉ារីណុលបានបន្តចូលរួមជាមួយក្រសួងសង្គមកិច្ចក្នុងការការពារសិទ្ធិទប់ស្កាត់អំពើឧក្រិដ្ឋកិម្មលើកុមាររួមនឹងការជួយបណ្តុះបណ្តាលកុមារនៅកម្ពុជាពិសេសប្រយុទ្ធប្រឆាំងរាល់ឧក្រិដ្ឌកម្មធ្ងន់ធ្ងរលើកុមាដោយធ្វើការសហការជាមួយនគរបាលជាតិកម្ពុជាដើម្បីស៊ើបអង្កេត ទប់ស្កាត់ និងរារាំងឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តលើកុមារ តែម្តង។ លើសពីនេះទៀតបានផ្ដល់វគ្គបណ្តុះបណ្ដាល និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរជំនាញអន្តរជាតិ។
លោកឈួរ សុបញ្ញា ថ្លែងបែបនេះខណៈពេលជួបពិភាក្សាជាមួយ អង្គការ ម៉ារីណុលកម្ពុជា ស្ដីពី ការរៀបចំកិច្ចព្រមព្រៀងបន្ត ជួយដល់កុមារនៅកម្ពុជានាថ្ងៃម្សិលមុិញនេះ។
តំណាងអង្គការបានបង្ហាញថា តួនាទីរបស់អង្គការម៉ារីណុលបានចូលរួមប្រយុទ្ធប្រឆាំងរាល់ឧក្រិដ្ឌកម្មធ្ងន់ធ្ងរលើកុមាដោយធ្វើការសហការជាមួយនគរបាលជាតិកម្ពុជាដើម្បីស៊ើបអង្កេត ទប់ស្កាត់ និងរារាំងឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តលើកុមារ ផ្ដល់វគ្គបណ្តុះបណ្ដាល និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរជំនាញអន្តរជាតិ។
ជាមួយគ្នានេះដែរក៍បានផ្ដល់ជំនួយវេជ្ជសាស្ត្រ តំណាងផ្នែកច្បាប់ និងផ្គត់ផ្គង់ស្បៀងអាហារ និងសេវាសុខុមាលភាពផ្សេងៗដល់កុមាររងគ្រោះនិងគ្រួសាររបស់គេ។ ការជួយបន្ទុកចំណាយទាំងនេះពីគ្រួសាររបស់គេ គឺមិនត្រឹមតែបានជួយពួកគេក្នុងពេលលំបាកប៉ុណ្ណោះទេ តែក៏បានលើកទឹកចិត្តពួកគេឡើងវិញនិងអោយពួកគេរាយការណ៍ពីបទល្មើស ដូចជាបទល្មើសផ្លូវភេទ និងបទល្មើសផ្សេងៗទៀតផងដែរ៕
អត្ថបទ ៖ វិមាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង