ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកុមារ៨០ម៉ឺននាក់ ក្រោមការគាំទ្រពី UNICEF
កូរ៉េខាងជើង បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស សម្រាប់កុមារ និងស្ត្រីមានផ្ទៃពោះ ក្រោមជំនួយពីមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បន្ទាប់ពីពួកគេខកខានមិនបានចាក់វ៉ាក់សាំងសំខាន់ៗអស់រយៈពេលជាច្រើនឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ១៩។

អង្គការ UNICEF បានប្រកាសកាលពីថ្ងៃទី៣ខែកញ្ញាថា យុទ្ធនាការនេះមានគោលបំណងចាក់ថ្នាំបង្ការដល់កុមារជាង ៨០ម៉ឺននាក់ និងស្ត្រីមានផ្ទៃពោះ ១២ម៉ឺននាក់ ជាមួយប្រភេទវ៉ាក់សាំងសំខាន់ៗ រួមមានវ៉ាក់សាំងរោគខាន់ស្លាក់ កញ្ជ្រឹល ស្អូច និងរលាកថ្លើម។
លោក Roland Kupka តំណាងស្តីទីរបស់អង្គការ UNICEF ប្រចាំប្រទេសកូរ៉េខាងជើង បាននិយាយថា៖ «យុទ្ធនាការនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការចាក់វ៉ាក់សាំងកុមារគ្រប់រូបនៅកូរ៉េខាងជើង និងការពារពួកគេពីជំងឺទូទៅរបស់កុមារ»។
យោងតាមអង្គការ UNICEF ជំងឺរាតត្បាតកូវីដ១៩បណ្តាលឲ្យមានការថយចុះយ៉ាងខ្លាំងនៃអត្រាការចាក់ថ្នាំបង្ការនៅក្នុងប្រទេសកូរ៉េខាងជើង។ មុនជំងឺរាតត្បាត អត្រាចាក់វ៉ាក់សាំងនៅកូរ៉េខាងជើង មាន៩៦% តែបានធ្លាក់ចុះមកក្រោម ៤២% នៅពាក់កណ្តាលឆ្នាំ២០២១ ដែលទុកឲ្យកុមាររាប់មិនអស់ប្រឈមនឹងជំងឺដ៏សាហាវ។
អង្គការ UNICEF បានឲ្យដឹងទៀតថា កាលពីខែកក្កដា វ៉ាក់សាំងសំខាន់ៗជាង ៤លានដូសត្រូវបានបញ្ជូនទៅឲ្យប្រទេសកូរ៉េខាងជើង ដើម្បីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង។ ក្នុងចំណោមនោះ វ៉ាក់សាំងចំនួន ២លានដូសនឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់ថ្នាំបង្ការបច្ចុប្បន្ន ខណៈនៅសល់នឹងត្រូវចែកចាយទៅកាន់មណ្ឌលសុខភាពទូទាំងប្រទេស ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការជាប្រចាំ។
ចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៣ អង្គការ UNICEF បានគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងចំនួន៣លើករួចមកហើយនៅក្នុងប្រទេសកូរ៉េខាងជើង សម្រាប់កុមារជិត ១,៣លាននាក់ដែលបានខកខានការចាក់វ៉ាក់សាំងសំខាន់ៗក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតខ្លាំង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


