ព័ត៌មានអន្ដរជាតិ
ចិន បាញ់បង្ហោះផ្កាយរណប១០បន្ថែមទៀត គ្របដណ្ដប់បាន៩០%នៃផែនដី
ប្រទេសចិន បានបាញ់បង្ហោះរ៉ុកកែត Long March-6 នៅព្រឹកថ្ងៃសុក្រ ដោយផ្ទុកផ្កាយរណបពាណិជ្ជកម្មចំនួន១០ របស់ក្រុមហ៊ុន Geespace ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តយក្សរបស់ចិន Geely។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានផ្សាយថា ការបាញ់បង្ហោះនេះ ធ្វើឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន ហើយវាជាបេសកកម្មលើកទី៥៣៤ សម្រាប់ស៊េរីរ៉ុកកែត Long March។
ក្រុមហ៊ុន Geespace បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា ផ្កាយរណបដែលជាផ្នែកមួយនៃគម្រោង Geely Future Mobility Constellation បានចូលទៅក្នុងគន្លងដែលបានកំណត់ដោយជោគជ័យ ហើយបើរាប់ទាំងបេសសកម្មលើកនេះទៀត ផ្កាយរណបនៅទីនោះមានចំនួនសរុប៣០ផ្កាយរណប។
ការដាក់ពង្រាយនេះផ្តល់នូវការគ្របដណ្តប់ទំនាក់ទំនង២៤ម៉ោងលើ២៤ម៉ោង និងបានដល់ ៩០% នៃពិភពលោក ដោយធ្វើឲ្យក្រុមហ៊ុន Geespace ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មចិនដំបូងគេដែលផ្តល់សេវាទំនាក់ទំនងផ្កាយរណបនៅគន្លងទាបនៃផែនដី។
គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩ ហើយទទួលបានជោគជ័យចំនួន៣លើកនៅរវាងឆ្នាំ២០២២ និងឆ្នាំ២០២៤។ គម្រោងនេះមានគោលបំណងបញ្ចប់ដំណាក់កាលទី១របស់ខ្លួននៅឆ្នាំ២០២៥ ហើយធានាបាននូវការគ្របដណ្តប់ជាសកលសម្រាប់សេវាកម្មតភ្ជាប់នានា រាប់ចាប់ពីរថយន្តដល់ការទាក់ទងគ្រប់ប្រភេទ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


