Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​បង្កើន​ការ​ប្រើប្រាស់​រថយន្តក្រុង​អគ្គិសនី​ ដើម្បី​ដោះស្រាយ​ការ​បំពុល​បរិយាកាស

បានផុស

នៅ

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងបង្កើនការប្រើប្រាស់ធនធាន និងមូលនិធិបៃតង​ ដើម្បីបង្កើន​ប្រព័ន្ធ​ដឹកជញ្ជូនសាធារណៈអគ្គិសនី ​ក្នុង​គោលបំណង​កាត់បន្ថយការបំពុលបរិយាកាស និងលើកទឹកចិត្តឱ្យប្រើប្រាស់​ឥន្ធនៈស្អាត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Antara។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​មន្រ្តី​បន្ទុកផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគឥណ្ឌូណេស៊ី​ លោក Rachmat Kaimuddin បានកត់សម្គាល់​កាល​ពី​ថ្ងៃ​សុក្រ​ថា៖ «យើងមានបំណងចង់ឱ្យមានជីវឥន្ធនៈ​​ស្អាតនៅត្រីមាសទី ៤ ឆ្នាំ ២០២៤ និងប្រេង​សាំង​ស្អាតនៅត្រីមាសទី ១ ឆ្នាំ ​២០២៥»។  

​លើស​ពី​នេះ​ លោក Rachmat  ​​បានកត់សម្គាល់ថា លើសពីនេះ ​ឥណ្ឌូណេស៊ីបានពង្រីកលទ្ធភាពនៃបណ្ដាញ​រថយន្តក្រុង TransJakarta និងការប្រើប្រាស់រថយន្តក្រុងអគ្គិសនី (EV) ។ បណ្ដាញ​ TransJakarta បានប្រើប្រាស់រថយន្តក្រុង EV ចំនួន ២០០ គ្រឿង ហើយគ្រោង​នឹងបន្ថែមប្រមាណ​ ២០០ គ្រឿងទៀត នៅចុងឆ្នាំ ២០២៤។

ជាមួយ​គ្នា​នេះ​ លោក​បាន​លើក​ឡើង​ពី​​ការយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការបំពុលពីរោងចក្រថាមពលចំហាយ (PLTU) ដែលជាប្រភពនៃការបំពុល ជាពិសេស​ក្នុងតំបន់ទីក្រុង ដូចជាទីក្រុងហ្សាការតា បន្ទាប់មកគឺការបំភាយឧស្ម័នចេញពីយានយន្ត ការដុតចំហ និងគុណភាពនៃឥន្ធនៈឥណ្ឌូណេស៊ី ដែលមិនទាន់បំពេញតាមស្តង់ដារអឺរ៉ុប​ហើយ​នោះ​។​​

លោកក៏បានចង្អុលបង្ហាញផង​ដែរ​ ពីភាពគ្មានប្រសិទ្ធភាពនៃការចំណាយក្នុងការអនុវត្តដំណោះស្រាយដើម្បីកាត់បន្ថយការបំពុលបរិយាកាស ដែលចាំបាច់ត្រូវមានការសម្របសម្រួលពីភាគីពាក់ព័ន្ធផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវ​ខ្សាច់ លិចក្រុង​សុខោទ័យភ្លាមៗ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

Sokha Hotels

ព័ត៌មានពេញនិយម