ព័ត៌មានជាតិ
ក្រសួងកសិកម្ម៖ ស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ
យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទីផ្សារស្រូវនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំជាមួយនឹងតម្លៃ១,១៧០រៀលក្នុង១គីឡូក្រាម កើនពីតម្លៃ៩៥០រៀលក្នុង១គីឡូក្រាមកាលពីឆ្នាំមុន។ ដោយសារតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ ប្រជាកសិករមានការសប្បាយចិត្ត ពិសេសពួកគាត់ទទួលបានទិន្នផលខ្ពស់ក្នុងការប្រមូលផលស្រូវក្នុងរដូវប្រាំងនេះផងដែរ។

ផ្អែកតាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតមកត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ប្រជាកសិករបានសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២,៤៨៣ ហិកតា ស្មើនឹង ១៣៩.៩១% លើផែនការចំនួន ៤៥៩,២០០ ហិកតា។
យោងតាមលទ្ធផលខាងលើ ក្រសួងពិនិត្យឃើញថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេក្នុងនេះមាន៖ ១) ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហិកតា ២) ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហិកតា ៣) ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហិកតា ៤) ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហិកតា និង៥) ខេត្តបន្ទាយមានជ័យ សម្រេចបាន ៥០ ៥១១ ហិកតា ។

ស្របពេលដែលប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រោះ ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសក៏បាននឹងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១.៤ លានតោន លើផ្ទៃដី ៣២៥,៦១៣ ហិកតា ស្មើនឹង ៥០.៦៨% ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤.៤៣ តោនក្នុង១ហិកតា។
យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២.៦ លានតោន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


