ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងវាយប្រហារឃុំចំនួន៥ ក្នុងស្រុកចិត្របុរី
ឃុំចំនួន៥ ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ រងការជន់លិចយ៉ាងខ្លាំងពីជំនន់ទឹកភ្លៀងនាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

យោងតាមរបាយការណ៍ពីមន្ត្រីសាលាស្រុកចិត្របុរី បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកចិត្របុរី គិត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បង្កអោយប៉ះពាល់ឃុំចំនួន៥ ក្នុងនោះ ឃុំដារ មានភ្លៀងធ្លាក់ខ្លាំងចាប់ពីម៉ោង១និង០០នាទី ដល់ម៉ោង៤និង០០នាទីទៀបភ្លឺ ធ្វើអោយមានជំនន់់ទឹកភ្លៀងខ្លាំង ប៉ះពាល់់លិចទីធ្លារវត្តដារ លិចសាលាបឋមសិក្សាដារ លិចមណ្ឌលសុខភាពដារ ជម្រៅ ១.៤០ម៉ែត្រ។ ដោយឡែកស្រ្តីសម្រាលកូនក្រុមការងារបានសម្រួលឲ្យស្នាក់នៅជាន់ទី១ ទឹកលិច និងហូរកាត់ផ្លូវ១០កន្លែង ប្រវែង ១២៥០ម៉ែត្រ ភូមិអញ្ចាញ និងភូមិស្ទឹងស្វាយ លិចក្រោមផ្ទះអ្នកភូមិចំនួន ២០ខ្នងផ្ទះ ភូមិអញ្ចាញ និងស្ទឹងស្វាយ។ ចំពោះភូមិចំនួន៤ នៅជាប់ព្រែកទេមាន ភូមិម្រ៉ើម លិចផ្លូវ ប្រវែង១៥០០ម៉ែត្រ ភូមិតាងួន លិចផ្លូវប្រវែង ៣៥០០ម៉ែត្រ ភូមិជួរជ្រៃ លិចផ្លូវប្រវែង ១២០០ម៉ែត្រ ភូមិខ្នងពស់ លិចផ្លូវ ប្រវែង ៦៥០ម៉ែត្រ តែមិនប៉ះពាល់ដល់ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វទេ។

ឃុំបុសលាវ លិចស្រូវពង្រោះ ១៧៣.៦ហិត ស្មើនឹង ៤២៥ គ្រួសារ។ លិចផ្លូវលំប្រវែង ១ ៥៥០ម៉ែត្រ។ ចម្លងគោទៅលើទួលសុវត្ថភាពបាន ១៨០ក្បាល ។ មិនទាន់លិចដល់ផ្ទះប្រជាជនទេ ចំពោះស្រូវប៉ៈពាល់លិចគ្រប់ភូមិ។
ឃុំថ្មី មានភូមិចម្រើន បានលិចស្ពានវេរប្រវែង ៥៣ម៉ែត្រ កម្ពស់ទឹក១ម៉ែត្រកន្លះ ភូមិទ្រាប បានលិចនៅស្ពានវេប្រវែង ១៥០ម៉ែត្រ កម្ពស់ទឹក ២ម៉ែត្រកន្លះ ភូមិស្វាយជ្រុំ លិចស្ពានវេរទំនប់ស្វាយជ្រុំប្រវែង ៤៥ម៉ែត្រ កម្ពស់ទឹក ០.៣០ម៉ែត្រ ភូមិត្នោត លិចស្ពានវេរប្រវែង១៥ម៉ែត្រ កម្ពស់ទឹកចំនួន ០.៩០ម៉ែត្រ។
ឃុំកន្ទួត មានភូមិអន្ទង់វៀន លិចផ្លូវក្នុងភូមិប្រវែង ៦៨០ម៉ែត្រ កម្ពស់ទឹក០.៥ម៉ែត្រ ផ្លូវភូមិកន្ទួត-ភូមិអន្ទង់វៀន លិចនៅស្ពានអូខ្នាច ប្រវែង១៥០ម៉ែត្រ កម្ពស់ទឹក ០.៥ម៉ែត្រកន្លះ។ ភូមិអង្គ្រង លិចផ្លូវប្រវែង ៦៧ម៉ែត្រ កម្ពស់ទឹក ០.៥ម៉ែត្រ ។
ឃុំសំបុក មានភូមិសំបុក លិចផ្លូវលំ ប្រវែង ៤៥០ម៉ែត្រ ជាមួយគ្នានេះ នៅរសៀលដដែលនេះ ក្រុមការងារថ្នាក់ខេត្ត រួមទាំងគណៈអភិបាលស្រុក នឹងចុះពិនិត្យស្ថានភាពប៉ះពាល់ជាក់ស្ដែងនៅមណ្ឌលសុខភាពដារ និងសាលាបឋមសិក្សា ដារ និងហេដ្ឋារចនាសម្ពន្ធ័នានាផងដែរ ៕
អត្ថបទ៖ ប្រុញ វិធិន




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន