ព័ត៌មានអន្ដរជាតិ
អ្នកនេសាទឃើញទូកមានសាកសពរលួយ៣០នាក់លើឆ្នេរសមុទ្រសេណេហ្គាល់
សាកសពរលួយយ៉ាងហោចណាស់ចំនួន៣០នាក់ត្រូវបានអ្នកនេសាទប្រទះឃើញនៅលើទូកមួយនៅឯឆ្នេរសមុទ្រនៃប្រទេសសេណេហ្គាល់បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអាជ្ញាធរនៃប្រទេសនេះកំពុងដំណើរការស៊ើបអង្កេត។

ទូកដែលមានផ្ទុកសាកសពរលួយនេះបានអណ្តែតប្រហែល៧០គីឡូម៉ែត្រពីរដ្ឋធានី Dakar ខណៈប្រតិបត្តិការសង្គ្រោះ កំណត់អត្តសញ្ញាណ និងផ្ទេរ កំពុងត្រូវបានធ្វើឡើងឲ្យបានឆាប់បំផុតដោយសារសាកសពកំពុងរលួយ។
ដោយសារថ្មីៗនេះមានការកើនឡើងនៃជនចំណាកស្រុកចេញពីប្រទេសសេណេហ្គាល់កាត់តាមកោះ Canary របស់អេស្ប៉ាញ ដែលធ្វើដំណើររយៈចម្ងាយជាង១៥០០គីឡូម៉ែត្រ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងដោយគិតពីសភាពដែលសាកសពបានរលួយ ជនចំណាកស្រុកលង់ទឹកស្លាប់និងប្រហែលបានអណ្តែតនៅលើមហាសមុទ្រអាត្លង់ទិកជាច្រើនថ្ងៃមុនពេលអ្នកនេសាទបានរកឃើញពួកគេ។
កងទ័ពបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថាតើនៅពេលណា និងកន្លែងដែលទូកចាកចេញ ហើយមានមនុស្សប៉ុន្មាននាក់នៅលើទូក និងមូលហេតុនៃការស្លាប់ឲ្យបានពិតប្រាកដ។
យោងតាមអ្នកនេសាទនៅសមុទ្រសេនេហ្គាល់ដែលនេសាទជាង៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រ តែងតែជួបសាកសពអណ្តែតទឹក ឬទូកជាមួយនឹងសាកសពរសាត់នៅលើទឹក។ ស្របពេលអ្នកនេសាទជនជាតិសេណេហ្គាល់ខ្លះនិយាយថា ពួកគេមិនអាចរស់បានដោយការនេសាទទៀតទេ ដោយសារតែវត្តមានរបស់អ្នកនេសាទបរទេសនៅឆ្នេរសមុទ្រ ដូច្នេះពួកគេងាកទៅរកការធ្វើចំណាកស្រុក ឬផ្តល់ទូករបស់ពួកគេសម្រាប់ប្រើប្រាស់ដោយអ្នករត់ពន្ធមនុស្ស។

កាលពីខែសីហា ក៏មានយ៉ាងហោចណាស់សាកសពចំនួន១៤នាក់ដែលជាជនចំណាកស្រុកសេណេហ្គាល់ត្រូវបានរកឃើញនៅឆ្នេរសមុទ្រនៃសាធារណរដ្ឋដូមីនីកែន ដោយអ្នកនេសាទក្នុងតំបន់ ខណៈរដ្ឋាភិបាលរបស់ប្រទេស សេណេហ្គាល់បានប្រកាសផែនការរយៈពេល១០ឆ្នាំនៅក្នុងខែសីហា ដើម្បីដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ចំពេលមានការកើនឡើងនៃការស្លាប់ទាក់ទងនឹងជនចំណាកស្រុក។ ក្នុងនោះអាជ្ញាធរបានស្ទាក់ចាប់ជនចំណាកស្រុករាប់រយនាក់តាមទូកនៅឆ្នេរសមុទ្រប្រទេសនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ទោះបីជាមានសោកនាដកម្មជាញឹកញាប់ក៏ដោយ ភាពអត់ការងារធ្វើ ជម្លោះ និងភាពក្រីក្របានជំរុញឱ្យយុវជនប្រថុយជីវិតឆ្លងកាត់ផ្លូវទឹកពីអាហ្វ្រិកខាងលិចទៅកាន់កោះ Canary របស់ប្រទេសអេស្ប៉ាញ។ ជនចំណាកស្រុកអាហ្វ្រិកខាងលិចវ័យក្មេងបានកំពុងប្រើប្រាស់ផ្លូវកោះ Canary កាន់តែខ្លាំងឡើងដើម្បីទៅដល់ទ្វីបអឺរ៉ុប ព្រោះវាធ្វើដំណើរផ្លូវតែមួយ ទោះបីមានគ្រោះថ្នាក់ជាជាងត្រូវការឆ្លងកាត់ទាំងវាលខ្សាច់សាហារ៉ា និងសមុទ្រមេឌីទែរ៉ាណេក៏ដោយ។
យោងតាម Frontex ដែលជាទីភ្នាក់ងារព្រំដែនអឺរ៉ុបបានរាយការណ៍ថានៅឆ្នាំ២០២៣ ផ្លូវអាត្លង់ទិកមានការកើនឡើង១៦១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានេះអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនចំណាកស្រុកប្រហែល ៤០០០០ នាក់បានឆ្លងកាត់កោះ Canary កាលពីឆ្នាំមុន ហើយមនុស្សជិត ១០០០នាក់បានស្លាប់ ឬបាត់ខ្លួននៅតាមផ្លូវួទឹកនេះ ខណៈដែលចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះឆ្ងាយ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន