ព័ត៌មានជាតិ
លោក ប៉ែន បូណា សម្តែងការហួសចិត្តនៅពេលឃើញសង្គមស៊ីវិល ចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយ
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សម្តែងការហួសចិត្តនៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែបែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។
លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ។ នេះបើតាមសំណេររបស់លោក ប៉ែន បូណា បានបង្ហោះនៅលើបណ្តាញសង្គម នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៤។

លោកលើកឡើងបែបនេះ បន្ទាប់ពីសហគមន៍ ស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល មួយចំនួនបានអំពាវនាវឱ្យមានការដោះលែងអតីតអ្នកសារព័ត៌មាន លោក ម៉ិច ដារ៉ា ជាបន្ទាន់ ដែលលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ “ញុះញង់” និងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។
ជុំវិញរឿងនេះលោក ប៉ែន បូណា លើកឡើងថា សព្វថ្ងៃក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ ហើយស្ទើរតែមិនបានសម្រាកពេលយប់ផង ដោយសារតែត្រូវលាងជម្រះព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃដែលក្រុមទុច្ចរិតបង្កើតឡើង។ លោកពន្យល់ថា៖«ពេលយើងបំភ្លឺរឿងមួយ ពួកគេទៅបង្កើតរឿងមួយទៀតមិនចេះចប់មិនចេះហើយ។ ក្រុមនេះមានបណ្តាញនិងមានការចាត់តាំងច្បាស់លាស់ពីព្រោះព័ត៌មានមួយដែលគេប្រឌិតឡើងត្រូវបានបណ្តាញរបស់គេយកទៅបង្ហោះចែកចាយព្រោងព្រាតពេញបណ្តាញសង្គមក្នុងគោលបំណងញុះញង់បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យស្អប់រាជរដ្ឋាភិបាល»។
មន្រ្តីជាន់ខ្ពស់ដដែលបន្តថា សព្វថ្ងៃនេះប្រទេសណាក៏និយាយពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែរដោយចាត់ទុកបញ្ហានេះជារឿងអាទិភាពមួយ ហើយការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មិនត្រូវបានចាត់ទុកជាសេរីភាពបញ្ចេញមតិ ឬសេរីភាពសារព័ត៌មាននោះឡើយ។ ដើម្បីធានាភាពសប្បាយរីករាយនិងធានាសិទ្ធិទទួលបានព័ត៌មានពិតរបស់ប្រជាពលរដ្ឋក៏ដូចជាការពារតួនាទីដ៏សំខាន់របស់សារព័ត៌មានក្នុងការផ្តល់ព័ត៌មានពិតឥតក្លែងបន្លំ គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការចាត់វិធានការគ្រប់បែបយ៉ាងប្រឆាំងអ្នកផ្សព្វផ្សាយព័ត៌មានក្លែងបន្លំទាំងនោះដោយមិនលើកលែង។
ក្នុងន័យនេះ លោក ប៉ែន បូណា សង្កត់ធ្ងន់ថា៖«ចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលឬបណ្តាញដែលបង្កើតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំពុល សង្គមគឺជាវិធានការចាំបាច់ដែលត្រូវធ្វើ»។
លោកបានចោទជាសំណួរថា តើអង្គការសង្គមស៊ីវិល ឬអ្នកទាំងឡាយដែលចេញមុខការពារមេក្លោងឬបណ្តាញអ្នកបង្កើតព័ត៌មានក្លែងក្លាយចង់បានអ្វី? តើពួកគេចង់ឃើញព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ដ៏អាក្រក់បែបនេះ ត្រូវបានបង្ហោះជារៀងរាល់ថ្ងៃតទៅទៀតឬយ៉ាងណា? តើពួកគេមិនចង់ឃើញប្រជាពលរដ្ឋមានភាពស្ងប់សុខនិងចៀសផុតពីព័ត៌មានក្លែងក្លាយដ៏គ្រោះថ្នាក់ទាំងនេះទេឬ? ឬមួយក៏ជារបៀបវារៈដែលពួកគេចង់បាន? ទាំងនេះជាសំណួរដែលប្រជាពលរដ្ឋខ្មែរចង់បានចម្លើយ៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២៣ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


