ព័ត៌មានអន្ដរជាតិ
លោក គីម៖ កូរ៉េខាងជើងមិនរួញរាប្រើអាវុធនុយក្លេអ៊ែរ បើត្រូវគេឈ្លានពាន
បើអធិបតេយ្យភាពរបស់កូរ៉េខាងជើងត្រូវបានឈ្លានពានដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នោះកងកម្លាំងក្រុងព្យុងយ៉ាងនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយមិនស្ទាក់ស្ទើរចិត្តនោះឡើយ។ នេះជាការលើកឡើងរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រទី៤ខែតុលា។
លោក គីម បាននិយាយថា៖ «បើសត្រូវប៉ុនប៉ងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរំលោភបំពានលើដែនដីកូរ៉េខាងជើង កូរ៉េខាងជើងនឹងប្រើប្រាស់នូវរាល់កងកម្លាំងការពារទាំងអស់ដែលខ្លួនមាន រួមទាំងអាវុធនុយក្លេអ៊ែរផងដែរ ដោយគ្មានការរួញរាចិត្តនោះទេ»។
ការប្រកាសរបស់លោក គីម ធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូងបានធ្វើព្យុហយាត្រាយោធាកាលពីដើមសប្តាហ៍ ដោយលោកប្រធានាធិបតី Yoon Suk Yeol បានគំរាមកំហែងថានឹង «បញ្ចប់របបកូរ៉េខាងជើង» បើទីក្រុងព្យុងយ៉ាងប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
លោក Yoon បានរៀបរាប់ថា៖ «ប្រសិនបើកូរ៉េខាងជើងព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ខ្លួននឹងប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលើសលប់នៃយោធារបស់យើង និងសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង។ ថ្ងៃនោះនឹងក្លាយជាការបញ្ចប់នៃរបបកូរ៉េខាងជើង»។
ជាការឆ្លើយតបនឹងការលើកឡើងទាំងនោះ លោក គីម បានចាត់ទុកមេដឹកនាំកូរ៉េខាងត្បូងថាជា «អាយ៉ង» និងជា «មនុស្សមិនប្រក្រតី»។
សេចក្តីថ្លែងការណ៍របស់លោក គីម ក៏បានសំដៅទៅលើសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ដែលជាដៃគូយោធាដ៏សំខាន់របស់ខ្លួន។
កូរ៉េខាងត្បូង មិនមានអាវុធនុយក្លេអ៊ែរនោះទេ តែនៅលើទឹកដីរបស់ខ្លួនមានទាហានអាមេរិកឈរជើងរាប់ម៉ឺននាក់ឯណោះ ដែលប្រៀបបានដូចជាឆ័ត្រនុយក្លេអ៊ែរជួយពាំងគ្រាប់ឲ្យកូរ៉េខាងត្បូង។
ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងធ្លាក់ដល់ចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗបានប្រកាសពីការដាក់ពង្រាយមីស៊ីលប៉ាលិស្ទិកចំនួន២៥០គ្រាប់ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន។
ក្រុងព្យុងយ៉ាងបានចាត់ទុកប្រទេសកូរ៉េខាងត្បូងជា «សត្រូវចម្បង» ហើយបានប្រកាសខ្លួនថាជាមហាអំណាចអាវុធនុយក្លេអ៊ែរ «មិនអាចកែប្រែបានឡើយ»។ បន្ថែមពីនេះ កូរ៉េខាងជើងបានបដិសេធជាណាស់យូរមកហើយចំពោះការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ខណៈដែលខ្លួនមានការគាំទ្រពីសម្ព័ន្ធមិត្តរុស្ស៊ី និងចិន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


