ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន៖ អ៊ុយក្រែនសព្វថ្ងៃ អាចក្លាយជាអនាគតរបស់អាស៊ីបូព៌ា
នៅក្នុងសុន្ទរកថាលើកដំបូងក្នុងរដ្ឋសភានាថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Shigeru Ishiba បានផ្ញើសារព្រមានថា «មានក្ដីបារម្ភជាច្រើនដែលថា អ៊ុយក្រែនសព្វថ្ងៃអាចក្លាយជាអនាគតនៃតំបន់អាស៊ីបូព៌ា»។

លោក Ishiba បាននិយាយថា៖ «ដោយរួមបញ្ចូលជាមួយស្ថានភាពក្នុងមជ្ឈិមបូព៌ា សហគមន៍អន្តរជាតិកាន់តែមានការបែកបាក់ និងការប្រឈមមុខដាក់គ្នា»។
អាស៊ីបូព៌ា ជាតំបន់ភូមិសាស្ត្រ និងវប្បធម៌មួយផ្នែកនៃអាស៊ី ដែលមានដូចជា ប្រទេសចិន ជប៉ុន ម៉ុងហ្គោលី កូរ៉េខាងជើង កូរ៉េខាងត្បូង និងតៃវ៉ាន់។ យ៉ាងណា នៅក្នុងសុន្ទរកថារបស់លោក Ishiba មិនបានសំដៅចំៗទៅលើប្រទេសចិននោះទេ ខណៈដែលទំនាក់ទំនងរវាងប្រទេសរបស់លោក និងក្រុងប៉េកាំងបានធ្លាក់ចុះនារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោយពេលជប៉ុនបានដាក់ពង្រាយវត្តមានយោធារបស់ខ្លួនជុំវិញដែនទឹកជម្លោះ។
ប្រទេសជប៉ុន មានផែនការដំឡើងការចំណាយលើវិស័យការពារជាតិ និងជំរុញទំនាក់ទំនងសន្តិសុខជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន រួមទាំងហ្វីលីពីន និងកូរ៉េខាងត្បូងផងដែរ។ កត្តានេះរឹតធ្វើឲ្យមហាយក្សចិនកាន់តែក្ដៅស្លឹកត្រចៀកថែមទៀត។
កាលពីខែសីហា យន្តហោះយោធាចិន១គ្រឿង បានចូលទៅក្នុងដែនអាកាសរបស់ជប៉ុន ដែលនេះគឺជាការចាប់ផ្តើមនៃការលុកលុយមិនធ្លាប់មានដោយក្រុប៉េកាំង។ ការឈ្លានពាននេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ក្រោយពេលនាវាចម្បាំងជប៉ុនបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាលើកដំបូង។
នាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសគាំទ្រផងដែរនូវការបង្កើតសម្ព័ន្ធភាពយោធាក្នុងតំបន់ស្របតាមគោលការណ៍អង្គការណាតូ ដោយនិយាយកាលពីថ្ងៃអង្គារថា បរិយាកាសសន្តិសុខនៅអាស៊ីគឺ «ធ្ងន់ធ្ងរបំផុតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២»៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន