ជីវិតកម្សាន្ដ
បុរសសង្ហាកាន់មកុដ Miss Cosmo នៅវៀតណាម មានប្រវត្តិអប់រំខ្ពស់ ក៏ជាសិស្សពូកែលំដាប់ប្រទេស
កម្មវីធីប្រកួតបវរកញ្ញា Miss Cosmo ឆ្នាំ២០២៤ ដែលប្រព្រឹត្តធ្វើឡើងលើទឹកដីប្រទេសវៀតណាមបានបញ្ចប់កាលពីរាត្រីថ្ងៃទី ០៥ ខែតុលា និងបានរកឃើញម្ចាស់មកុដគឺនាង Ketut Permata Juliastrid មកពីប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែទស្សនិកជនដែលតាមដានកម្មវិធីប្រកួតសម្រស់មួយនេះ ហាក់ចាប់អារម្មណ៍ខ្លាំងនឹងបុរសសង្ហាមាឌធំ កាន់មកុដគ្រងលើបវរកញ្ញាដែលទទួលជយលាភី។
តើបុរសមុខស្រទន់ដែលក្នុងដៃមានកាន់មកុដបវរកញ្ញា Miss Cosmo 2024 រូបនោះជានរណា? ម្ដេចក៏លោកហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកទស្សនាកម្មវិធីទូទាំងពិភពលោក?

លោក Traần Việt Bảo Hoàng កើតនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ១៩៩១ នៅទីក្រុង Nha Trang ប្រទេសវៀតណាម គឺជាបុគ្គលលេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មកម្មវិធីប្រកួតសម្រស់ ដែលបានក្លាយជា CEO វ័យក្មេង ដ៏មានទេពកោសល្យមានអ្នកគាំទ្រជាច្រើនលើសលប់មិនខុសពីបវកញ្ញាឡើយ។
បុរសវ័យ៣៣ឆ្នាំរូបនេះ ចាប់ផ្ដើមអាជីពជាមួយនឹងការងារជាច្រើននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត ដើម្បីទទួលបានបទពិសោធន៍ និងជួយខ្លួនឯងផ្នែកហិរញ្ញវត្ថុ។ ប៉ុន្មានឆ្នាំមកនេះ គាត់បានក្លាយជាតួអង្គសំខាន់ក្នុងភាពជោគជ័យរបស់រាជនីសម្រស់វៀតណាមនៅលើឆាកអន្តរជាតិ ជាពិសេសមហាជនក៏តែងតែឃើញលោកបង្ហាញមុខក្នុងដំណើរអមដំណើរបវកញ្ញាវៀតណាមទៅប្រកួតលើឆាក។ ហេតុនេះហើយ ទើបលោកទទួលបាននូវរហស្សនាមថា «ឧកញ៉ាបវរកញ្ញា»។
ជាកត្តាសំខាន់នៅពីក្រោយភាពជោគជ័យរបស់បវរកញ្ញាចក្រវាលវៀតណាមជាច្រើនរដូវកាល នាយកប្រតិបត្តិ Tran Viet Bao Hoang បានក្លាយជាឈ្មោះដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រសម្រស់ មិនត្រឹមតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានទស្សនិកជនវ័យក្មេងជាច្រើនផងដែរ។ បច្ចុប្បន្នគាត់គឺជានាយកប្រតិបត្តិនៃ Unicorp (ម្ចាស់កម្មសិទ្ធិបញ្ញា Miss Universe Vietnam) និង Unimedia Agency ក៏ដូចជាអ្នករៀបចំរង Miss Universe Vietnam ផងដែរ។ លើសពីនេះលោកក៏ជាម្ចាស់ហាងកាហ្វេ និងភោជនីយដ្ឋាននៅ Da Lat ដែលមានភ្ញៀវជាច្រើនសម្រុកទៅគាំទ្រយ៉ាងគគ្រឹកគគ្រេង។
យ៉ាងណាក៏ដោយ មុនពេលទទួលបានជោគជ័យជានាយកប្រតិបត្តិ បុរសសង្ហារូបនេះបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យពាណិជ្ជកម្មបរទេសទីក្រុងហូជីមិញ។ ពេលកំពុងសិក្សានៅសាលា គាត់បានចូលរួមក្នុងការប្រកួតសិក្សាជាប្រចាំ ហើយទទួលបានសមិទ្ធិផលឆ្នើមជាច្រើនដូចជា៖ រង្វាន់ទីបីក្នុងការប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្ត្ររបស់សិស្សក្នុងឆ្នាំ ២០១១; ជ័យលាភីលេខមួយក្នុងការប្រកួត PR Concept របស់វៀតណាមឆ្នាំ២០១២ ព្រមទាំងជាប់ជាជើងឯកសិស្សពូកែឆ្នាំ២០១២។
ចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីការសិក្សាកាលពីគាត់នៅជានិស្សិត ដោយបាននិយាយថាគាត់កម្របានជាប់ចំណាត់ថ្នាក់លេខ២ណាស់ លើកលែងតែការបញ្ចប់ការសិក្សាពីសកលវិទ្យាល័យ និងទៅសាលារៀនដោយទទួលបានអាហារូបករណ៍។ លោកតែងតែងចាត់ទុកការសិក្សា ធ្វើកិច្ចការផ្ទះ និងអានសៀវភៅ ប្រៀបដូចជាចំណង់ចំណូលចិត្តដើម្បីសម្លាប់ពេលវេលា។
ទោះបីជាបែបនេះក្ដី ក៏នៅតែមានមនុស្សតិចណាស់ដែលដឹងថា CEO វ័យក្មេង គឺជាអ្នកដែលបង្កើតយុទ្ធសាស្រ្តសម្រាប់រាជិនីសម្រស់ក្នុងការអភិវឌ្ឍន៍សមត្ថភាព។ គាត់មានទំនួលខុសត្រូវក្នុងការរៀបចំផែនការការប្រកួតប្រចាំឆ្នាំ ស្វែងរកគំនិតថ្មីៗ ស្វែងរកការឧបត្ថម្ភ គ្រប់គ្រងរឿងជាបន្តបន្ទាប់ទាក់ទងនឹងការប្រកួតប្រជែង និងបេក្ខនារីនីមួយៗ ចាប់ពីពេលដែលពួកគេក្លាយជាបេក្ខនារីជាផ្លូវការ រហូតដល់ពួកគេគ្រងដំណែង និងផុតអាណត្តិ។
មិនត្រឹមតែប៉ុណ្ណឹងទេ ជាមួយនឹងទេពកោសល្យ វាគ្មានអ្វីចម្លែកទេដែល CEO វ័យក្មេងរូបនេះមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុនិងជាម្ចាស់ជីវិតដ៏សម្បូរបែប។ យោងតាមប្រភពបានឲ្យដឹងថា បច្ចប្បន្នលោកកំពុងស្នាក់នៅក្នុងផ្ទះល្វែងដ៏ប្រណិតមួយក្នុងសង្កាត់២ នៃទីក្រុងហូជីមិញ។ លោកក៏ជាគំរូសម្រាប់ស្ត្រីជាច្រើន ក្រោមហេតុផលចម្បងគឺរូបរាងនិងរចនាប័ទ្មឆើតឆាយផ្ទាល់ខ្លួន។ ដោយសារតែការងារ គាត់តែងតែលេចមុខក្នុងភាពស្រស់សង្ហា ហើយសូម្បីតែម៉ូដសំលៀកបំពាក់ធម្មតារបស់ CEO វ័យក្មេង ក៏ធ្វើឲ្យមនុស្សជាច្រើនសរសើរគាត់ដែរ។ ជារឿយៗគាត់ជ្រើសរើសឈុតសាមញ្ញ ប៉ុន្តែនៅតែប្លែក និងទាន់សម័យបំផុត។ សម្រស់របស់គាត់ក៏ត្រូវគេកោតសរសើររាប់តាំងពីរាងកាយ កម្ពស់ ទម្ងន់ រហូតដល់ទម្រង់មុខសង្ហា សុទ្ធតែត្រូវតាមស្តង់ដារនៃការក្លាយជាបុរសសង្ហា៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Jimmy និង ទេព បូព្រឹក្ស រួមទាំងក្រុមការងារ ទៅគាំទ្របវរកញ្ញាតំណាងកម្ពុជា ដល់វៀតណាម

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល