ព័ត៌មានជាតិ
អភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារ បូមទឹកចាក់ដីឈូសឆាយទឹកដក់ នៅមណ្ឌលប្រឡងវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី
រយៈពេល ២-៣ ថ្ងៃ កន្លងទៅនេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កការជន់លិចតាមតំបន់មួយចំនួនក្នុងមូលដ្ឋានខណ្ឌសែនសុខ ជាពិសេសនៅមណ្ឌលវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ដូច្នេះ ដោយមានការយកចិត្តទុកដាក់ពី លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំក្រុមការងារចុះបូមទឹកចាក់ដីបំពេញកន្លែងទឹកដក់តាមមុខបន្ទប់ប្រឡង ផ្លូវថ្មើរជើង ដើម្បីងាយស្រួលដល់បេក្ខជនមកប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។

លោក ម៉ូវ ម៉ានិត បានឲ្យដឹងថា ដោយមណ្ឌលវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី រងការជន់លិច និងមានទឹកដក់មុខថ្នាក់មួយចំនួន រូបលោកបានដឹកនាំក្រុមការងារ យករថយន្តមកបូមទឹកចេញ និងបានចាក់ដីបំពេញ និងឈូសឆាយ បង្កលក្ខណៈងាយស្រួលដល់បេក្ខជនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់សម័យប្រឡង នាថ្ងៃទី ៨-៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា យោងតាមអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងប្រមាណ ១៣ ម៉ឺន ៧ ពាន់ ៤០ នាក់ ចែកជា ២៣០ មណ្ឌល ក្នុងមួយបន្ទប់ត្រៀមដាក់បេក្ខជនប្រឡងចំនួន ២៥ នាក់។ ការប្រឡងបែងចែកជាបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួនជិត ៤ ម៉ឺននាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួនជាង ៩ ម៉ឺននាក់។

លោក ម៉ូវ ម៉ានិត ក៏បានណែនាំដល់បេក្ខជនទាំងអស់ សូមកុំមានការភិតភ័យ នាំឲ្យបាត់បង់ការចងចាំ ប៉ះពាល់ការប្រឡង និងសូមជូនពរដល់បេក្ខជនទាំងអស់ប្រឡងបាននិទ្ទេសល្អគ្រប់គ្នា៕
អត្ថបទ ៖ សំណាង






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


