ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រាប់ឲ្យម្ចាស់ផ្ទះកិច្ចប្រជុំ G20 ចាប់ខ្លួនមេដឹកនាំរុស្ស៊ី
លោក Andrii Kostin អគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានប្រាប់ថា តាមរបាយការណ៍ចារកម្ម លោក វ៉្លាឌឺមៀរ ពូទីន ទំនងជាចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុង Rio de Janeiro នាខែវិច្ឆិកាខាងមុខ ហើយលោក Kostin បានជំរុញឲ្យប្រេស៊ីល ដែលជាម្ចាស់ផ្ទះធ្វើការចាប់ខ្លួនមេដឹកនាំរុស្ស៊ីរូបនេះ តាមដីកាដែលចេញដោយតុលាឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Kyiv Independent នៅថ្ងៃទី១៥ខែតុលា។

លោក Kostin បាននិយាយថា៖ «វាចាំបាច់ដែលសហគមន៍អន្តរជាតិត្រូវឈររួមគ្នា និងចាប់ខ្លួនលោក ពូទីន។ ចំពោះព័ត៌មានដែលថាលោក ពូទីន អាចចូលរួមក្នុងកិច្ចប្រជុំ G20 នៅប្រទេសប្រេស៊ីល ខ្ញុំចង់បញ្ជាក់ឡើងវិញថា វាជាកាតព្វកិច្ចសម្រាប់អាជ្ញាធរប្រេស៊ីល ក្នុងនាមរដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីចាប់ខ្លួនគាត់ ប្រសិនបើគាត់ហ៊ានទៅទស្សនា»។
លោក Kostin បានបន្តទៀតថា៖ «ខ្ញុំពិតជាសង្ឃឹមថា ប្រេស៊ីលនឹងចាប់ខ្លួនគាត់ ដោយបញ្ជាក់ឡើងវិញនូវឋានៈរបស់ខ្លួនជាលទ្ធិប្រជាធិបតេយ្យ និងជារដ្ឋដែលគ្រប់គ្រងដោយនីតិរដ្ឋ»។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅខែមីនាឆ្នាំ២០២៣ បានចេញដីកាចាប់ខ្លួនលោក ពូទីន ពាក់ព័ន្ធនឹងការនិរទេសកុមារអ៊ុយក្រែន។ ប្រទេសប្រេស៊ីលគឺជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមរបស់ ICC ដែលបានន័យថា ប្រេស៊ីលក៏មានតួនាទីចាប់ខ្លួនលោក ពូទីន ផងដែរ បើមេដឹកនាំរុស្ស៊ីរូបនេះចូលទៅក្នុងប្រទេសរបស់ខ្លួន។
ប្រេស៊ីល បានផ្ញើលិខិតអញ្ជើញលោក ពូទីន ឲ្យចូលរួមកិច្ចប្រជុំ G20 នៅថ្ងៃទី១៨និងទី១៩ខែវិច្ឆិកា។ យ៉ាងណាមិញ មិនទាន់មានការឆ្លើយតបថាតើលោក ពូទីន នឹងបង្ហាញវត្តមានដែរឬក៏យ៉ាងណានោះទេ។
បើតាមលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងកាលពីថ្ងៃទី១៤ខែតុលាថា ពុំទាន់មានការសម្រេចផ្លូវការណាមួយអំពីវត្តមានលោក ពូទីន នៅក្នុងកិច្ចប្រជុំ G20 ឡើយ។
ដោយឡែក លោក Luiz Inacio Lula da Silva ប្រធានាធិបតីប្រេស៊ីល ធ្លាប់បានប្រកាសកាលពីថ្ងៃទី២៣ខែកញ្ញាថា វិធានការចាប់ខ្លួនលោក ពូទីន នៅ G20 នឹងត្រូវសម្រេចដោយតុលាការប្រទេសរបស់លោក។
សូមរំឭកថា លោក ពូទីន បានទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ុងហ្គោលី ដែលជារដ្ឋសមាជិក ICC ក្នុងខែកញ្ញាឆ្នាំនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកចាប់តាំងពីដីកាចាប់ខ្លួនត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ទោះបីជាម៉ុងហ្គោលីមានកាតព្វកិច្ចក្រោមច្បាប់អន្តរជាតិក្នុងការចាប់ខ្លួនលោក ពូទីន ក៏ដោយ ក៏ប្រធានាធិបតីរុស្ស៊ីបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅទីក្រុង Ulaanbaatar។
សមាជិកសភាអ៊ុយក្រែន បានពណ៌នាដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅម៉ុងហ្គោលីថាជា «ការបង្កហេតុមានការគ្រោងទុកយ៉ាងល្អ» ដែលបង្ហាញពីការព្រងើយកន្តើយចំពោះនីតិរដ្ឋ៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


