ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកស្រុកបរកែវចាក់វ៉ាក់សាំងកូវីដ១៩ដល់មន្រ្តីនគរបាល និងមន្រ្តីសុខាភិបាលចំនួន៣៦៤នាក់
យោងតាមលោកស្រីវេជ្ជបណ្ឌិត ឡឹក ចន្ធី អនុប្រធានមន្ទីរពេទ្យ ទទួលបន្ទុកការងារបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានសម្រេចជោគជ័យ១០០ភាគរយហើយ គឺបានចាក់ដល់មន្ត្រីនគរបាលចំនួន ២០៤នាក់ និងមន្ត្រីសុខាភិបាលចំនួន១៦០នាក់ សរុបស្មើនិង ៣៦៤នាក់។
លោកស្រីវេជ្ជបណ្ឌិតក៏បានបញ្ជាក់ថា បន្ទាប់ពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១នេះហើយ មន្ទីរពេទ្យបង្អែកស្រុកបរកែវក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នឹងរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី២ទៀត ហើយការផ្តល់វ៉ាក់សាំងនេះ គឺទៅដល់មន្ត្រីរាជការស៊ីវិល មានប្រធាន អនុប្រធានមន្ទីរ អភិបាល អភិបាលរង ស្មៀនឃុំ ឧទ្យានុរក្សបរិស្ថាន នៅទូទាំងខេត្តរតនគិរីផងដែរ។
សូមបញ្ចាក់ផងដែរថា មន្ទីរពេទ្យបង្អែកស្រុកបរកែវ ជាទីតាំងផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋ និងមន្ត្រីរាជការមកពីតាមបណ្តាស្រុក គឺស្រុកបរកែវ ស្រុកអូរយ៉ាដាវ និងស្រុកអណ្តូងមាស៕
អត្ថបទ៖ វុទ្ធឦសាន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង