Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ចាប់ផ្តើមមានមនុស្សស្លាប់ ដោយសារព្យុះ ត្រាមី

បានផុស

នៅ

គិតត្រឹមរសៀលថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០២៤ ប្រទេសវៀតណាម បានរាយការណ៍អំពីមនុស្សស្លាប់ចំនួន៤នាក់ ដោយសារឥទ្ធិពលព្យុះត្រាមី។

(រូបថត៖ Tuoi Tre)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Tuoi Tre, មនុស្សទាំង៤ដែលបាត់បង់ជីវិត គឺមាន២នាក់នៅខេត្តធឿធៀនហ្វេ ម្នាក់នៅក្វាងណាម និងម្នាក់នៅក្វាងប៊ិញ។

ក្រៅពីសម្លាប់មនុស្សហើយនោះ ព្យុះត្រាមី ក៏បង្កការបំផ្លាញបំផ្លាញធំធេងដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈផងដែរ បន្ទាប់ពីវាវាយប្រហារភាគកណ្តាលប្រទេសវៀតណាម កាលពីរសៀលថ្ងៃអាទិត្យ។

(រូបថត៖ Tuoi Tre)

លើសពីនេះ ព្យុះត្រាមី បានបំផ្លាញផ្ទះចំនួន ២៩៥ខ្នង, ជន់លិចជិត ១៥ ២០០ ខ្នង ខណៈផលដំណាំនិងដើមឈើហូបផ្លែលើផ្ទៃដី ៤៣១ហិកតាក៏ត្រូវទឹកជន់លិចផងដែរ ហើយផ្លូវថ្នល់ជាច្រើនខ្សែត្រូវរងការខូចខាតនៅក្នុងតំបន់នេះ។

សូមបញ្ជាក់ថា ត្រាមី ដែលមានកម្លាំងខ្យល់៨៨គីឡូម៉ែត្រក្នុងមួយម៉ោង គឺជាព្យុះទីប្រាំមួយដែលវាយប្រហារវៀតណាម ក្នុងឆ្នាំនេះ។

(រូបថត៖ Tuoi Tre)

មុនមកដល់វៀតណាម ព្យុះ ត្រាមី បានបង្កទុកវេទនានៅប្រទេសហ្វីលីពីន ដោយបង្កជាទឹកជំនន់និងគ្រោះបំណាក់ដី ខណៈគិតត្រឹមព្រឹកថ្ងៃចន្ទទី២៨ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់និងបាត់ខ្លួន បានកើនឡើងដល់ ១៣៦នាក់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកជួយសង្គ្រោះសន្និដ្ឋានថា តួលេខមនុស្សស្លាប់អាចបន្តកើនឡើងទៀត ព្រោះនៅមានមនុស្សមួយចំនួនត្រូវជាប់ក្រោមដីបាក់សង្កត់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះត្រាមី វាយប្រហារវៀតណាម ជាមួយកម្លាំងខ្យល់ល្បឿន ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

តម្លៃមាសធ្លាក់ចុះក្រោយអ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ​គំហុក​ម្សិលមិញ និងថ្ងៃនេះ ដោយ​សញ្ញាបន្ធូរកម្ដៅនៃជម្លោះអ៊ីរ៉ង់​

កីឡា១៣ នាទីutes មុន

ព្រឹត្តការណ៍រត់​ប្រណាំងអន្តរជាតិ​ម៉ារ៉ាតុងចក្រភពអង្គរ​ លើកទី១០​ មកដល់ពេលនេះ​ ៥៧​ប្រទេស​ហើយ​ចុះ​ឈ្មោះ

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តួស្រីរឿង «តំណាលតែងតាំងទេវតា» នាំបញ្ហាដល់រៀមច្បងផ្សេងទៀត ក្រោយភាពយន្តមិនអាចចេញផ្សាយបាន

ព័ត៌មានជាតិ១៩ នាទីutes មុន

កម្ពុជា-តួកគី​គ្រោងនឹងរៀបចំនូវវេទិកាវិនិយោគនិង​ធុរកិច្ចរួមគ្នាដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម