KPT+
ដាក់ទុនរកស៊ីជាមួយមនុស្ស ៧ ប្រភេទនេះ ដូចយកលុយជះចោល
បណ្ដាក់ទុករកស៊ីចូលគ្នា ជារឿងល្អសម្រាប់អាជីវកម្មនានា បើសិនមានដៃគូល្អ។ ប៉ុន្តែវាជារឿងស្មុគស្មាញ ខាតប្រយោជន៍ បើមិនចេះសង្កេតមើលមនុស្សដែលដាក់ទុនជាមួយនោះទេ។
ខាងក្រោមនេះជាជាចរិតមនុស្ស ៧ ប្រភេទដែលមិនគួររកស៊ីជាមួយ៖
១ ស្គាល់តែចំណេញ
ធ្វើអាជីវកម្ម តើនរណាមិនចង់បានប្រាក់ចំណេញ? ប៉ុន្តែបើដៃគូដាក់ទុនភ្លាម រកចំណេញភ្លែត នោះក៏មិនគួរចំណាយពេលរកស៊ីជាមួយមនុស្សប្រភេទនេះ ដែរព្រោះបើជួញដូរខាត ពួកគេនឹងរត់ចោល ដោយសារមិនបានស្រឡាញ់ មិនតស៊ូ ប៉ុន្តែចង់បានតែចំណេញ។
២ មនុស្សគ្មានភាពស្មោះត្រង់
កុំដាក់ទុនរកស៊ីជាមួយមនុស្សដែលពេលប្រជុំគ្នា និយាយមកបែបងាយៗ ហើយចូលចិត្តនិយាយពីក្រោយខ្នង អ្នកនេះឬអ្នកនោះ មិនសូវល្អ ។ មនុស្សប្រភេទនេះតែងតែនិយាយអឺអើយ៉ាងម៉េចចក៏បាន ឬ មិនអីទេនោះ ប៉ុន្តែសុទ្ធតែមិនគួរឱ្យទុកចិត្តឡើយ។
៣ មនុស្សខ្វះជំនាញច្បាស់

មានគំនិតរកស៊ីជារឿងល្អមួយ តែបើគ្មានជំនាញពិតប្រាកដ ក៏ពិបាកចាប់ដៃគូជាមួយដែរ ដោយសារក្នុងវិស័យជំនួញត្រូវការជំនាញច្រើន។ យ៉ាងហោចណាស់ ដៃគូគួរតែមានជំនាញមួយឬពីរដូចជា ទីផ្សារ ឬដឹកនាំជាដើម។ យ៉ាងណា បើពួកគេគ្មានជំនាញអ្វីសោះ ហើយមានតែលុយ នោះរកស៊ីមិនងាយទៅមុខទេ។
៤ មនុស្សនិយមផ្លូវកាត់
មនុស្សចូលចិត្តលេងផ្លូវកាត់ ជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់ ងាយចាញ់បោកគេ និងងាយបោកគេដូចគ្នា។ ប្រភេទពួកគេ មិនដែលគិតរឿងគុណធម៌អីទេ សំខាន់ឲ្យតែចំណេញច្រើន ធ្វើអ្វីបានទាំងអស់។ រាល់ជំនួញទាំងឡាយ បើនិយមផ្លូវកាត់ មិនអាចឈរជើងបានយូរឡើយ មិនយូរមិនឆាប់ រលំមិនខាន។
៥ មនុស្សសម្បូរជម្រើស
មនុស្សដែលតែងតែចង់ធ្វើនេះ ឬចង់ធ្វើនោះ គ្រប់ពេល គ្មានភាពច្បាស់លាស់ កុំរកស៊ីជាមួយអី។ ពួកគេគ្មានពេលផ្តោតអារម្មណ៍ទៅលើអាជីវកម្មរបស់ខ្លួនទេ ដោយសារតែ រវល់តែចង់ចាប់ផ្តើមជំនួញច្រើនមុខពេកក្នុងពេលតែមួយ។ បើដាក់ចិត្តចាប់ដៃគូ ក៏នឹងឈឺក្បាលវិលមុខជាមួយពួកគេមិនឈប់ឡើយ។
៦ មនុស្សមានបញ្ហាច្រើន

មនុស្សដែលមានបញ្ហាគ្រប់ពេលវេលា ទាំងជីវិតផ្ទាល់ខ្លួននិងគ្រួសារ ពិតជាពិបាកដាក់ទុនជាមួយណាស់ ដោយសារតែពួកគេរវល់ដោះស្រាយជាមួយបញ្ហា គ្មានពេលជួយអាជីវកម្មឲ្យជោគជ័យឡើយ។ ម្យ៉ាងទៀត បើសម្បូរបញ្ហាពេក ពួកគេមិនសូវមានអារម្មណ៍ផ្តោតលើការរកស៊ីឡើយ ដូច្នេះកុំរកស៊ីជាមួយធ្វើអី។
៧ មនុស្សខ្វះការតស៊ូ
ប្រភេទមនុស្សនិយាយ ១០ តែធ្វើបានតែ១ មិនចេះតស៊ូនឹងការងារលំបាក ហើយបានត្រឹមតែប៉ប៉ោចតែប៉ុណ្ណឹង។ នៅពេលចាប់ផ្ដើមអាជីវកម្មហើយជួបបញ្ហា ពួកគេក៏ផ្ដើមរអ៊ូរទាំ គ្មានភាពអំណត់ ព្រោះតែប្រភេទពួកគេ ជាប្រភេទអួត រមែងមើលស្រាលបញ្ហា ប៉ុន្តែពេលជួបបញ្ហាមិនចេះដោះស្រាយនោះទេ។ បើជួបក្រុមមនុស្សនេះ កុំខាតពេលជួញដូរជាមួយឲ្យសោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Business Insider
ចុចអាន៖ជីវិតគឺជាវិថីស្វែងរកបទពិសោធន៍ កុំនៅមួយកន្លែងអ្នកនឹងខាតបង់វេលា
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស


